មកស្គាល់តារា Rapper ជំនាន់ថ្មីទាំង ៥រូប ល្បីមានទ្រព្យសម្បត្តិរាប់សិបលានដុល្លារ

អន្តរជាតិ

នៅក្នុងវិស័យចម្រៀង តារារ៉េប ឬត្រូវគេស្គាល់ថាជា Rapper អាចផ្តល់នូវប្រាក់ចំណូលបានយ៉ាងច្រើន តាមរយ:ភាពល្បីល្បាញ បទចម្រៀង និងទេពកោសល្យតាំងតែពីកំណើតរបស់ពួកគេ។ ដូច្នេះហើយយើងសង្កេតឃើញថា ពួកគេតែងបង្ហាញពីភាពស៊ីវិល័យរបស់ខ្លួន តាមរយ:ការជិះរថយន្តទំនើប ពាក់គ្រឿង​អលង្ការ​ថ្លៃៗ សម្ភារ:ប្រើប្រាស់ប្រណីតៗ ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ យោងតាមការចុះផ្សាយពីសារព័ត៌មាន Discovered បានបង្ហាញពីបញ្ជីឈ្មោះកំពូលតារារ៉េបជំនាន់បច្ចុប្បន្នទាំង ៥រូប ដែលកើបប្រាក់ចំណូលបានច្រើនបំផុត ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៖

១. Drake

Aubrey Drake Graham ឬស្គាល់ជាទូទៅថា Drake គឺជាសិល្បករដ៏ល្បីល្បាញបំផុតមួយក្នុងពិភពលោក ដោយបទចម្រៀងរបស់គេ ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីអ្នកស្តាប់ ពោលគឺលើសពី ៧៥ពាន់លានដង លើប្រព័ន្ធស្ទ្រីម Spotify ហើយគេក៏ជាសិល្បករដំបូងគេក្នុងប្រវត្តិសាស្ត្រផងដែរ ដែលអាចធ្វើបានដូច្នេះ។ បច្ចុប្បន្នតារារ៉េបវ័យ ៣៨ឆ្នាំរូបនេះ ត្រូវបានគេប៉ាន់ប្រមាណាថាមានទ្រព្យសម្បត្តិសរុបចំនួន ២៥០លានដុល្លារ។

២. Kendrick Lamar

នៅក្នុងជំនាន់ថ្មីៗនេះ Kendrick Lamar អាចត្រូវបានចាត់ទុកថាជាកំពូលរ៉េបដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក ហើយ​បើក្រឡេកទៅមើល​ទ្រព្យ​សម្បត្តិវិញ បុរសវ័យ ៣៧ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថាមានចំនួនប្រមាណ ៧៥លាន​ដុល្លារ។ នៅក្នុងវិស័យចម្រៀង Kendrick មិនត្រឹមតែបានជាប់ចំណាត់ថ្នាក់កំពូលនៅក្នុងតារាង Billboard ប៉ុណ្ណោះទេ ប៉ុន្តែរូបគេថែមទាំងធ្លាប់បានឈ្នះពានរង្វាន់ Grammy ផងដែរ។

៣.Travis Scott

ជាមួយនឹងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ប្រហែល ៧០លានដុល្លារ Travis Scott អាចចាត់ទុកថាជាតារារ៉េបដែលមានជាងគេបំផុត នាពេលបច្ចុប្បន្ននេះ។ ក្រៅតែវិស័យចម្រៀងរ៉េប Travis ក៏ធ្លាប់បានបង្ហាញខ្លួនជាច្រើននៅលើបុស្តិ៍ទូរទស្សន៍ រួមទាំងការចាប់ដៃសហការគ្នាជាមួយក្រុមហ៊ុន Nike លើការផលិតស្បែកជើង Jordan ផ្ទាល់ខ្លួន ខណ:ក្រុមហ៊ុន Netflix ក៏បានថតខ្សែភាពយន្តឯកសារពីរូបគេផងដែរ។

៤. Soulja Boy

Soulja Boy ដែលមានឈ្មោះពិតថា DeAndre Cortez Way គឺជាតារារ៉េបវ័យក្មេងបំផុតម្នាក់ដែលមានទ្រព្យសម្បត្តិយ៉ាងច្រើន។ នៅអាយុត្រឹមតែ ៣៤ឆ្នាំ តារារ៉េបរូបនេះ មានទ្រព្យសម្បត្តិសរុបប្រហែល ៣៥លានដុល្លារ ដោយសារតែបទចម្រៀងទទួលបានភាពល្បីល្បាញខ្លាំង និងស្ទីលរ៉េបប្លែកៗរបស់គេ។ ជាងនេះទៅទៀត Soulja Boy ក៏មានការបណ្តាក់ទុននៅក្នុងក្រុមហ៊ុនម៉ូដសម្លៀកបំពាក់ផ្ទាល់ខ្លួន និងមានអាជីពសម្តែងយ៉ាងសកម្មផងដែរ។

៥. Lil Uzi Vert

តារារ៉េបវ័យ ២៩ឆ្នាំ Lil Uzi Vert អាចរាប់ថាជាតារារ៉េបដែលរកបានចំណូលខ្ពស់បំផុតមួយ នាពេលបច្ចុប្បន្ននេះ ខណ:ទ្រព្យសម្បត្តិសរុបរបស់គេ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣០លានដុល្លារ។ យោងតាមទិន្នន័យពី XO Tour Lif3, Lil Uzi អាចរកចំណូលបានខ្ពស់បំផុតដល់ទៅ ២០លានដុល្លារ នៅចន្លោះខែកញ្ញា ឆ្នាំ២០១៧ ដល់ខែកញ្ញា ឆ្នាំ២០១៨។ ក្នុងពេលជាមួយគ្នានោះ បទចម្រៀងរបស់ Uzi Vert មានអ្នកចូលមើលចំនួន ៣,៥ពាន់លានដង និងមានកម្មវិធីចាក់ផ្សាយផ្ទាល់ដល់ទៅ ៧៦ នៅទូទាំងពិភពលោក៕