មានដឹងអត់ តើ TikTok ត្រូវបានហាមមិនឲ្យប្រើប្រាស់នៅប្រទេសណាខ្លះ?

អន្តរជាតិ

មួយរយៈកាលចុងក្រោយនេះ ក្រុមហ៊ុន TikTok ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនខ្នាតយក្សនៅចិន ByteDance កំពុងទទួលរងព្យុះភ្លៀងពី​បណ្ដាប្រទេសជាច្រើន ជាពិសេសនៅសហភាពអឺរ៉ុប និងនៅលោកខាងលិចតែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានប្រកាសបិទដំណើរការកម្មវិធី TikTok នៅលើទឹកដីរបស់ខ្លួនតែម្តង បន្ទាប់ពីច្បាប់ហាមឃាត់មួយដែលត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចូលជាធរមាន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រោយពីទទួលបានការអន្តរាគមន៍ដោយប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មី លោក ដូណាល់ ត្រាំ កម្មវិធី TikTok ត្រូវបានមើលឃើញថាបានបើកដំណើរការឡើងវិញហើយ គិតនៅត្រឹមថ្ងៃចន្ទនេះ។

ក្រៅពីអាមេរិក​ក៏នៅមាន​ប្រទេសជាច្រើនទៀត សរុបច្រើនជាង ១០ប្រទេស​ដែលកំពុង​បិទ និងពិចារណាហាមឃាត់មិនឲ្យប្រើប្រាស់​ TikTok ក្នុងមូលហេតុ​ស្រដៀងៗគ្នា​នឹងអាមេរិក ពោល​ហាមមិនឲ្យ​មន្ត្រីរាជការ​ប្រើប្រាស់​កម្មវិធីចិន ដោយសារបារម្ភខ្លាច​មាន​ការ​លួចទិន្នន័យ​ផ្ទាល់ខ្លួន។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ​ប្រទេស​ ដែល TikTok ត្រូវបានហាមមិនឲ្យប្រើប្រាស់ ដោយផ្អែកតាម​ការ​ចុះផ្សាយពី Euronews៖

1/ចក្រភពអង់គ្លេស

2/ស្ថាប័នកំពូលទាំង៣ នៃសហភាពអឺរ៉ុប (សភាអឺរ៉ុប គណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាសហភាពអឺរ៉ុប)

3/ប្រទេសបារាំង

4/ប្រទេសហូឡង់

5/ប្រទេសន័រវែស

6/ប្រទេសនូវែលហ្សេឡង់

7/ប្រទេសប៊ែលហ្ស៉ិក

8/ប្រទេសដាណឺម៉ាក

9/សហរដ្ឋអាមេរិក

10/ប្រទេសកាណាដា

11/ប្រទេសឥណ្ឌា

12/កោះតៃវ៉ាន់

13/ប្រទេសប៉ាគីស្ថាន

14/ប្រទេសអាហ្វហ្គានីស្ថាន

15/ប្រទេសអាល់បានី

16/ប្រទេសអូស្រ្តាលី

17/ប្រទេសអេស្តូនី