មកស្គាល់ប្រទេសទាំង១០ ដែលមានការយកពន្ធលើឧស្ម័នកាបូនខ្ពស់បំផុត ក្នុងពិភពលោក

អន្តរជាតិ

នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលរបស់ប្រទេសជាច្រើន បានដាក់ចេញពន្ធលើឧស្ម័នកាបូនដែលត្រូវបានចាត់ទុកថាជាពន្ធដ៏សំខាន់មួយផ្តោតលើបរិស្ថាន តាមរយ:ការកំណត់តម្លៃក្នុងមួយឯកតា ដោយផ្នែកលើកាបូនដែលត្រូវបានបញ្ចេញ ជាមួយការតម្រង់សំខាន់ទៅលើក្រុមហ៊ុនផលិតថាមពល និងវិស័យឯកជននានា ដើម្បីឲ្យពួកគេងាកមកចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចរួមគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ លោក Axel van Trotsenburg នាយកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារពិភពលោក បានបង្ហាញឲ្យដឹងថា ការកំណត់តម្លៃកាបូន អាចជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតមួយ ដើម្បីជួយប្រទេសនានាចូលរួមកាត់បន្ថយការបំភាយឧស្ម័នពុលនៅលើពិភពលោក បានមួយផ្នែកធំ។

យ៉ាងណាមិញ ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះប្រទេសទាំង១០ ដែលមានការយកពន្ធលើកាបូនខ្ពស់ជាងគេបំផុត ក្នុងពិភពលោក ដោយផ្នែកទៅតាមទិន្នន័យទទួលបានពី Statista និង Insider Monkey ៖

១. អ៊ុយរូហ្គាយ យកពន្ធ ១៦៧ដុល្លារ ក្នុងមួយតោនកាបូនឌីអុកស៊ីត (CO2)

២. លិច​តិ​ន​ស្តា​ញ យកពន្ធ ១៣២,១ដុល្លារ ក្នុងមួយតោនកាបូនឌីអុកស៊ីត

៣. ស្វីស យកពន្ធ ១៣០,៨ដុល្លារ ក្នុងមួយតោនកាបូនឌីអុកស៊ីត

៤. ស៊ុយអែត យកពន្ធ ១២៧ដុល្លារ ក្នុងមួយតោនកាបូនឌីអុកស៊ីត

៥.​ ន័រវែស យកពន្ធ ១០៧,៨ដុល្លារ ក្នុងមួយតោនកាបូនឌីអុកស៊ីត

៦. ហ្វាំងឡង់ យកពន្ធ ៨៣,៧ដុល្លារ ក្នុងមួយតោនកាបូនឌីអុកស៊ីត

៧.​ ហូឡង់ យកពន្ធ ៧១,៤ដុល្លារ ក្នុងមួយតោនកាបូនឌីអុកស៊ីត

៨. អៀរឡង់ យកពន្ធ ៦០,១ដុល្លារ ក្នុងមួយតោនកាបូនឌីអុកស៊ីត

៩.​ កាណាដា យកពន្ធ ៥៨,៩ដុល្លារ ក្នុងមួយតោនកាបូនឌីអុកស៊ីត

១០. លុចសំបួ យកពន្ធ ៤៩,៩ដុល្លារ ក្នុងមួយតោនកាបូនឌីអុកស៊ីត៕