មហាសដ្ឋី Mark Zuckerberg ថា Meta នឹងចាយលុយ ៦៥ពាន់លានដុល្លារ អភិវឌ្ឍលើ AI នៅឆ្នាំនេះ

អន្តរជាតិ

មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Mark Zuckerberg បាននិយាយកាលចុងសប្តាហ៍មុនថា ក្រុមហ៊ុន Meta Platforms របស់ខ្លួន គ្រោងនឹងចំណាយទឹកប្រាក់ច្រើនមហាសាលរហូតដល់ទៅ ៦៥ពាន់លានដុល្លារ ដើម្បីពង្រីក និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួននៅឆ្នាំនេះ ក្នុងគោលបំណងពង្រឹងជំហរដើម្បីប្រឆាំទៅនឹងគូប្រជែងធំៗ ដូចជា OpenAI និង Google ជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយផ្នែកមួយនៃការវិនិយោគសរុប ក្រុមហ៊ុន Meta នឹងបែកចែកមួយចំនួន ទៅលើការបង្កើនតួនាទីសម្រាប់បញ្ញាសិប្បនិមិត្ត និងការសាងសង់មជ្ឈមណ្ឌលទិន្នន័យមានកម្លាំងលើសពី ២ ជីហ្គាវ៉ាត់ ដែលមានទំហំធំល្មមសម្រាប់គ្របដណ្តប់ផ្នែកសំខាន់ៗនៃសង្កាត់ Manhattan ទាំងមូល។

ទន្ទឹមនឹងនេះ លោក Mark បាន​និយាយ​នៅ​ក្នុង​សារមួយបង្ហោះ​លើបណ្តាញសង្គម Facebook ថា​៖”នេះ​នឹង​ជាឆ្នាំកំណត់ត្រាសម្រាប់បច្ចេវិទ្យា AI។ ហើយវាគឺជាការខិតខំប្រឹងប្រែងដ៏ធំមួយ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ AI នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញផលិតផល និងអាជីវកម្មស្នូលរបស់យើង”។

គួរឲ្យដឹងផងដែរថា ក្នុងរយ:ពេលចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបាននឹងកំពុងវិនិយោគទឹកប្រាក់រាប់សិបពាន់លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ AI បន្ទាប់ពីបានមើលឃើញពីភាគជោគជ័យរបស់ក្រុមហ៊ុន OpenAI ទៅលើការបង្កើតកម្មវិធី AI ChatGPT ។

ជម្រាបជូនថា ជុំវិញការប្រកាសរបស់ Meta នេះ ត្រូវបានធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាក្រុមហ៊ុន OpenAI, SoftBank និង Oracle នឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយដែលមានឈ្មោះថា Stargate ក៏ដូចជាបោះទុនវិនិយោគ ៥០០ពាន់លានដុល្លារ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ AI នៅទូទាំងសហរដ្ឋអាមេរិក នៅឆ្នាំនេះ៕