បើសរុបបញ្ចូលគ្នា តើទ្រព្យសម្បត្តិមហាសេដ្ឋីកំពូលៗរបស់ប្រទេសអូស្រា្តលីមានចំនួនប៉ុន្មានទៅ?

អន្តរជាតិ

យោងតាមការចុះផ្សាយពីទស្សាវដ្តី Forbes បានបង្ហាញឲ្យដឹងកាលពីថ្ងៃទី១៣ ខែកុម្ភ:កន្លងទៅថា ទ្រព្យសម្បត្តិរួមរបស់មហាសេដ្ឋីទាំង៥០ របស់ប្រទេសអូស្ត្រាលី បានកើនឡើងជិត ១០% ដល់ចំនួន ២៤៣ពាន់លានដុល្លារអូស្ត្រាលី (១៥២,៩ពាន់លានដុល្លារ) ក្នុងរយៈពេល ១២ខែចុងក្រោយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ​ បានបង្ហាញឲ្យដឹងទៀតថា លោកស្រី Gina Rinehart ដែលគ្រប់គ្រងទៅលើក្រុមហ៊ុនជីកយករ៉ែ Hancock Prospecting នៅតែបន្តឈរនៅតំណែងកំពូលជាអ្នកមានដាច់គេបំផុតរបស់ប្រទេស បើទោះបីជាទ្រព្យសម្បត្តិរបស់លោកស្រី បានធ្លាក់ចុះអស់ ៤% មកនៅសល់ត្រឹមប្រមាណជាង ១៨ពាន់លានដុល្លារ ក៏ដោយ។

ទន្ទឹមនឹងនេះ មហាសេដ្ឋីលោក Harry Triguboff ដែលជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ Meriton Groupដណ្តើមបានតំណែងទីពីរត្រលប់មកវិញ បន្ទាប់ពីខកខានអស់រយៈពេលប្រាំឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបរបស់លោក បានកើនឡើងដល់​ជាង ១១,៩ពាន់លានដុល្លារ។

ដោយឡែកសហស្ថាបនិកក្រុមហ៊ុន Atlassian លោក Mike Cannon-Brookes ជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយចំនួនទ្រព្យសម្បត្តិសរុប ១១,៥ពាន់លានដុល្លារ និងលោក Scott Farquhar ជាប់លេខ៤ ជាមួយទ្រព្យសម្បត្តិសរុបចំនួន ១១,៣ពាន់លានដុល្លារ បន្ទាប់ពីតម្លៃភាគហ៊ុនក្រុមហ៊ុនសូហ្វវែររបស់លោកកើនឡើងខ្លាំង។



ទន្ទឹមនឹងនេះ លោក Andrew Forrest បានធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ៥ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Fortescue Metals Group បានថយចុះអស់ជាងមួយភាគបី ដោយកាត់បន្ថយទ្រព្យសម្បត្តិរបស់លោកមកនៅត្រឹមចំនួន ៣,៤ពាន់លានដុល្លារ ពីចំនួន ១០,១ពាន់លានដុល្លារ៕