លោក Rob Walton និងគ្រួសារ ដែលជាស្ថាបនិកក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់សហរដ្ឋអាមេរិក Walmart បានលេចមុខក្នុងបញ្ជីកំពូលអ្នកមានដាច់គេទាំង១០ របស់ទស្សនាវដ្តី Forbes ជាលើកដំបូង គិតត្រឹមសបា្តហ៍នេះ។
ទ្រព្យសរុបរបស់លោក Rob Walton និងគ្រូសារ ត្រូវបានគេរាយការណ៍ថាបានកើនឡើងដល់ចំនួន ១២១,៧ពាន់លានដុល្លារ ដែលធ្វើឲ្យលោកឈរនៅចំណាត់ថ្នាក់ទី១០ នៃបញ្ជីនេះ។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៥ ដោយផ្នែកតាមទិន្នន័យទទួលបានពី Forbes៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៩៤,២ពាន់លានដុល្លារ
2.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៥៤,១ពាន់លានដុល្លារ
3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៤១,៩ពាន់លានដុល្លារ
4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៥,៩ពាន់លានដុល្លារ
5.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩១,៦ពាន់លានដុល្លារ
6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៥៣,១ពាន់លានដុល្លារ
7.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩,៦ពាន់លានដុល្លារ
8.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤៦,២ពាន់លានដុល្លារ
9.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១២៦,៥ពាន់លានដុល្លារ
10.Rob Walton និងគ្រួសារ ស្ថាបនិកក្រុមហ៊ុន Walmart មានទ្រព្យសម្បត្តិប្រមាណ ១២១,៧ពាន់លានដុល្លារ៕