ចិន វ៉ាដាច់ថៃក្នុងការនាំចូលរថយន្តទៅប្រទេសវៀតណាមច្រើនបំផុត​ ក្នុងខែមករា

អន្តរជាតិ

ក្នុងខែមករា ចំនួនរថយន្តដែលវៀតណាម នាំចូលពីប្រទេសចិន បានកើនឡើងដល់ចំនួសរុប ២ ៥៩៥ គ្រឿង ពោលគឺបានវ៉ាដាច់ប្រទេសថៃ ដែលបាននាំចូលរថយន្តចំនួន ១ ៦៣១ គ្រឿង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញឲ្យដឹងថា ចំនួនរថយន្តដែលបាននាំចូលទៅប្រទេសវៀតណាម ក្នុងខែដំបូងនៃឆ្នាំ២០២៥ នេះ បានកើនឡើងដល់ចំនួនសរុប ៧ ២២៦ គ្រឿង ពោលគឺកើនឡើងជាង ៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុង​នោះ​ចំនួន​រថយន្ត​ដែលនាំចូលមក​ពី​ប្រទេស​ចិន​ មាន​ជាង​២ ៥០០​គ្រឿង ឈរនៅចំណាត់​ថ្នាក់​លេខ​២​ បន្ទាប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ ដែលមានចំនួនសរុប ២ ៦២១ ​គ្រឿង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគិតតែលើរថយន្តដឹកអ្នកដំណើរ ចំនួនរថយន្តដែលនាំចូលពីប្រទេសចិន នៅតែទាបជាងទីផ្សារអាស៊ីអាគ្នេយ៍ទាំងពីរ។

រម្លឹកផងដែរថា ចំនួន​រថយន្ត​ដែល​នាំ​ចូល​ច្រើន​ជាង​គេ​ទៅ​កាន់ប្រទេស​វៀតណាម ​កាលពី​ធ្នូ ត្រូវបាននាំមុខគេ ដោយ​ប្រទេស​ឥណ្ឌូណេស៊ី​មាន​រថយន្ត​សរុបចំនួន ២ ៦២១ គ្រឿង ថៃ​មាន ១ ៥២២ គ្រឿង និង​ប្រទេស​ចិនមាន ១ ២១៦ គ្រឿង។

ជម្រាបជូនផងដែរថា ជុំវិញការ​កើនឡើង​នៃ​ចំនួន​រថយន្ត​ដែល​នាំ​ចូល​ពីប្រទេសចិន វៀតណាម បានកើតឡើង​ដោយសារ​តែ​ការ​កើនឡើង​នៃ​ចំនួន​ម៉ាក​យីហោចិន​។ នៅឆ្នាំ២០២៤ ម៉ាករថយន្តចិនសរុបចំនួន៧ បានចូលក្នុងទីផ្សារប្រទេសវៀតណាម ដោយក្នុងនោះរួមមាន BYD, Omoda, Jaecoo, GAC, Aion, Geely និង Zeekr ស្របពេលនៅដើមឆ្នាំនេះ ម៉ាកយីហោរបស់ចិនមួយផ្សេងទៀត គឺ Dongfeng ក៏បានហក់ចូលក្នុងទីផ្សាររបស់ប្រទេសនេះ ផងដែរ៕