រយ:ពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានដាច់គេលើកលោក Elon Musk បានថយចុះអស់ដល់ទៅជាង ១០ពាន់លានដុល្លារ បើធៀបទៅនឹងសប្តាហ៍មុន។
យោងតាមរបាយការណ៍ចេញផ្សាយដោយសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX បច្ចុប្បន្នមានចំនួនសរុបប្រមាណ ៣៨៤ពាន់លានដុល្លារ បើធៀបទៅនឹងចំនួន ៣៩៤,២ពាន់លានដុល្លារ កាលពីសប្តាហ៍មុន។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៥ ដោយផ្នែកតាមទិន្នន័យទទួលបានពី Forbes៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៨៤ពាន់លានដុល្លារ
2.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៦ពាន់លានដុល្លារ
3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៣០,៩ពាន់លានដុល្លារ
4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៨,៣ពាន់លានដុល្លារ
5.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៩,៤ពាន់លានដុល្លារ
6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩,៥ពាន់លានដុល្លារ
7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤៨,៣ពាន់លានដុល្លារ
8.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤២,២ពាន់លានដុល្លារ
9.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១២៣,៣ពាន់លានដុល្លារ
10.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២១,៤ពាន់លានដុល្លារ៕