EU ក្លាយជាគោលដៅថ្មីជុំវិញវិធានការពន្ធគយរបស់លោក ដូណាល់ ត្រាំ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បាននិយាយថា សហភាពអឺរ៉ុប (EU) ត្រូវបានបង្កើតឡើងដើម្បីតែកេងចំណេញ និងទាញយកប្រយោជន៍ពីសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយថែមទាំងបានព្រមានទៀតថា លោកអាចនឹងដាក់ពន្ធ ២៥% ទៅលើទំនិញនាំចូលពីអឺរ៉ុប ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការលើកឡើងបែបនេះ ត្រូវបានកើតឡើងបន្ទាប់ពីលោក ត្រាំ ធ្លាប់បានទទូចម្តងហើយម្តងទៀតថា EU ពិតជាបានទាញយកប្រយោជន៍យ៉ាងច្រើនពីអាមេរិក ជាពិសេសទៅលើការកេងផលចំណេញពីការធ្វើពាណិជ្ជកម្ម។ យោងតាមតួលេខផ្លូវការមួយ​ បានបង្ហាញឲ្យដឹងថា សហរដ្ឋអាមេរិក មានឱនភាពពាណិជ្ជកម្មក្នុងចំនួនដល់ទៅ ២៣៥,៦ពាន់លានដុល្លារ ជាមួយប្លុកអឺរ៉ុបដែលមាន ២៧ ប្រទេស កាលពីឆ្នាំមុន។

យ៉ាងណាមិញ នៅពេលត្រូវបានគេសួរថាតើលោកនឹងធ្វើការសម្រេចចិត្តលើផែនការពន្ធគយរបស់ EU យ៉ាងណា? ខណ:ភ្លាមនោះ លោក ត្រាំ បានឆ្លើយតបវិញថា ៖”យើងនឹងប្រកាសវាក្នុងពេលឆាប់ៗខាងមុខ ហើយជាទូទៅពន្ធគយថ្មីនេះនឹងមានកម្រិត ២៥%”។ លោក​បានបន្ត​ទៀតថា រថយន្ត​នឹង​ស្ថិត​ក្នុង​ចំណោម​ផលិតផលរបស់អឺរ៉ុបផ្សេងទៀត ដែលអាមេរិកនឹងដាក់ពន្ធ។

មិនតែប៉ុណ្ណោះ ដោយបានប្រតិ​កម្ម​ចំពោះ​បញ្ហា​នេះ ​សហ​ភាព​អឺរ៉ុប​ប្រកាស​ថា​ខ្លួន​នឹង​​ចាត់​វិធាន​ការ​វាយ​បក​វិញ​យ៉ាង​ម៉ឺង​ម៉ាត់​ និង​ជាបន្ទាន់​ប្រឆាំង​នឹង​អ្វី​ដែល​ស្ថាប័ននេះ​​ចាត់​ទុក​ថា​ជា​ការ​ដំឡើង​ពន្ធ​មិន​សម​ហេតុ​ផល​។

ជម្រាបជូនផងដែរថា សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតទីបីរបស់សហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍ចុះផ្សាយដោយសារព័ត៌មាន ​​Bloomberg បានបង្ហាញឲ្យដឹងថា វិធានការពន្ធគយថ្មីដែលស្នើឡើងដោយលោក ត្រាំ នេះ អាចប៉ះពាល់ដល់ប្រមាណជិត ៣០ពាន់លានដុល្លារ នៃការនាំចេញទំនិញរបស់ EU ៕