បើកទំព័រខែថ្មីភ្លាម មហាសេដ្ឋីកំពូលៗរបស់ពិភពលោក របូតលុយអស់ព្រមគ្នា

អន្តរជាតិ

គិតនៅត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ មហាសេដ្ឋីកំពូលរបស់ពិភពលោក រួមមាន Elon Musk , Mark Zuckerberg រួមជាមួយស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ជាដើម ត្រូវបានគេមើលឃើញថាបានថយចុះទ្រព្យសម្បត្តិរបស់ខ្លួនយ៉ាងច្រើន បើធៀបទៅនឹងសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា ស្ថាបនិកក្រុមហ៊ុន Tesla លោក Musk ហាក់មានការថយចុះទ្រព្យសម្បត្តិរបស់ខ្លួនច្រើនជាងគេ ពោលគឺធ្លាក់ចុះដល់ទៅប្រមាណជិត ២៥ពាន់លានដុល្លារ ស្របពេលម្ចាស់ក្រុមហ៊ុន Facebook លោក Mark ថយចុះទ្រព្យដល់ទៅជិត ៦ពាន់លានដុល្លារ ចំណែកឯលោក Bezos ថយចុះអស់ជិត ៤ពាន់លានដុល្លារ។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី១​ ខែមីនា ឆ្នាំ២០២៥ ដោយផ្នែកតាមទិន្នន័យទទួលបានពី Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៥៩,៤ពាន់លានដុល្លារ

2.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣០,៧ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២២៧ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៤,៦ពាន់លានដុល្លារ

5.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៦,៤ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦១,១ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤១,៦ពាន់លានដុល្លារ

8.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៥,៤ពាន់លានដុល្លារ

9.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១២១,៩ពាន់លានដុល្លារ

10.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១៨,៩ពាន់លានដុល្លារ៕