ក្រុមហ៊ុនអ្នកមានដាច់គេនៅអាស៊ី គ្រោងចាប់ដៃមហាសេដ្ឋីមានបំផុតលើលោក បោះទុនវិនិយោគនៅឥណ្ឌា

អន្តរជាតិ

ក្រុមហ៊ុន Reliance Jio របស់មហាសេដ្ឋីមានដាច់គេបំផុតនៅតំបន់អាស៊ី លោក Mukesh Ambani កាលពីពេលថ្មីៗណេះ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីមានបំផុតលើលោក Elon Musk ដើម្បីនាំយកសេវាកម្មអ៊ីនធឺណិតាមផ្កាយរណប Starlink ទៅកាន់ប្រទេសឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញកិច្ចព្រមព្រៀងថ្មីចុងក្រោយនេះ Reliance Jio ដែលជាប្រតិបត្តិករទូរគមន៍ដ៏ធំបំផុតរបស់ឥណ្ឌា នឹងរាប់រងលើការស្តុកទុកឧបករណ៍ Starlink នៅក្នុងហាងលក់រាយរបស់ខ្លួន ហើយកាន់តែពិសេសក្រុមហ៊ុន Starlink ក៏អាចទទួលបានការចែកចាយដោយផ្ទាល់ នៅក្នុងហាងរាប់ពាន់កន្លែងរបស់ Reliance Jio នៅទូទាំងប្រទេស ផងដែរ។

គួរឲ្យផងដែរថា កន្លងមកក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk និងលោក Ambani បានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុតអំពីរបៀបដែលប្រទេសឥណ្ឌា គួរត្រូវផ្លាស់ប្តូររបត់នៃការប្រើប្រាស់អ៊ីនធឺណិតតាមរយ:ផ្កាយរណប ហើយនៅទីបំផុត រដ្ឋាភិបាលទីក្រុងញូវដែលី ក៏អាចរកឃើញវិធីសាស្រ្តក្នុងការបញ្ចុះបញ្ចូលឲ្យក្រុមហ៊ុនរបស់មហាសេដ្ឋីលំដាប់លោកទាំងពីរ មកចូលរួមវិនិយោគរួមគ្នាជំនួសវិញ។

ដំបូងឡើយ ក្រុមហ៊ុន Reliance របស់លោក Ambani មានការព្រួយបារម្ភថា Musk អាចគ្របដណ្ដប់លើលំហទូរគមនាគមន៍របស់ឥណ្ឌា នៅពេលដែលមហាសេដ្ឋីអាមេរិករូបនេះ ចាប់ផ្តើមដាក់លក់ផលិតផលរបស់ខ្លួននៅក្នុងប្រទេសនេះ។

ប៉ុន្តែទោះជាយ៉ាងណា៏ដោយ តាមរយ:កិច្ចព្រមព្រៀងចែកចាយចុងក្រោយដែលត្រូវបានចុះហត្ថលេខានេះ នឹងមើលឃើញថាក្រុមហ៊ុនរបស់លោក Ambani អាចផ្តល់ជូននូវផលិតផលរបស់ក្រុមហ៊ុនគូប្រជែង ទៅក្នុងទីផ្សារដែលកំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ជំនួសវិញ។

ជ​ម្រាបជូនផងដែរថា កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Reliance នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការប្រកាសភាពជាដៃគូស្រដៀងគ្នានេះផងដែរ រវាង Starlink និងក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតទី២ របស់ឥណ្ឌា Bharti Airtel។ ហើយទាំងកិច្ចព្រមព្រៀងរបស់ Airtel និង Jio ទទួលបានលក្ខខណ្ឌដូចគ្នា នៅពេលដែល Starlink ទទួលបានការយល់ព្រមពីសំណាក់រដ្ឋាភិបាលឥណ្ឌា ដើម្បីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសនេះ៕