ថៃ កើបចំណូលបានជាង ៦,៥ពាន់លានដុល្លារ ពីការនាំចេញផ្លែឈើកាលពីឆ្នាំទៅ

អន្តរជាតិ

យោងតាមការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម (TPSO) បានបង្ហាញឲ្យដឹងថា ផ្លែឈើ គឺទំនិញកសិផលនាំចេញដ៏មានតម្លៃបំផុតរបស់ប្រទេសថៃ កាលពីឆ្នាំមុន ជាមួយនឹងប្រាក់ចំណូលសរុបដល់ ៦,៥១ពាន់លានដុល្លារ ឬស្មើនឹង ២២,៦% នៃការនាំចេញកសិផលសរុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Poonpong Naiyanapakorn អគ្គនាយកនៃ TPSO បានសន្មតថា ភាពជោគជ័យដ៏ធំនេះ គឺត្រូវបានកើតឡើងដោយសារតែការកើនឡើងនៃតម្រូវការ នៅក្នុងទីផ្សារពិភពលោក និងការកើនឡើងប្រជាប្រិយភាពដោយសារតែផ្លែឈើថៃមានគុណភាពខ្ពស់ ពូជល្អ និងរសជាតិប្លែក។

នៅក្នុងចំណោមប្រាក់ចំណូលសរុបទាំងនោះ ប្រទេសថៃទទួលបានប្រមាណ ៥,១៥ពាន់លានដុល្លារ ពីការនាំចេញផ្លែឈើស្រស់ ក្នុងឆ្នាំ២០២៤។ ហើយចំពោះការនាំចេញផ្លែឈើស្រស់សំខាន់ៗរួមមាន ផ្លែទុរេន មៀន មង្ឃុត ដូងខ្ចី និងស្វាយ ជាដើម។

ជម្រាបជូនផងដែរថា ប្រទេសចិនគឺជាទីផ្សារនាំចេញដ៏សំខាន់បំផុតរបស់ថៃ ដែលមានចំនួនសរុប ៩៧,៤% នៃការនាំចេញទាំងនេះ និងតាមពីក្រោយដោយហុងកុង កូរ៉េខាងត្បូង ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក៕