គិតនៅត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានដណ្តើមយកតំណែងជាមហាសេដ្ឋីមានដាច់គេទី០២ នៅលើពិភពលោក ពីមេធំ Facebook លោក Mark Zuckerberg វិញហើយ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា បច្ចុប្បន្ននេះ ទ្រព្យសម្បត្តិរបស់លោក Bezos មានចំនួនសរុបប្រមាណរហូតដល់ទៅ ២១២,៣ពាន់លានដុល្លារ ពោលគឺមានគម្លាតខុសគ្នាពីទ្រព្យសម្បត្តិរបស់លោក Mark ដែលមានចំនួនសរុបប្រមាណ ២០៦,១ពាន់លានដុល្លារ។
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៣៤,៥ពាន់លានដុល្លារ
2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២១២,៣ពាន់លានដុល្លារ
3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៦,១ពាន់លានដុល្លារ
4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៧,៩ពាន់លានដុល្លារ
5.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៩,៧ពាន់លានដុល្លារ
6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦២,៥ពាន់លានដុល្លារ
7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៦,៨ពាន់លានដុល្លារ
8.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣១ពាន់លានដុល្លារ
9.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១៧,៦ពាន់លានដុល្លារ៕
10.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១១៦,៤ពាន់លានដុល្លារ៕