តុលាការកូរ៉េខាងត្បូង ច្រានចោលការបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោក Han Duck-soo

អន្តរជាតិ

តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ​បានសម្រេចច្រានចោលការបញ្ចប់តំណែងនាយករដ្ឋមន្ត្រី លោក Han Duck-soo ហើយនិងប្រគល់អំណាចដល់លោកឡើងវិញ ក្នុងនាមជាប្រធានាធិបតីស្តីទី បន្ទាប់ពីត្រូវបានសភាចោទប្រកាន់ដកតំណែងកាលពីដើមឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បានធ្វើសេចក្តីសម្រេចជាផ្លូវការនៅថ្ងៃនេះ ដើម្បីលុបចោលការចោទប្រកាន់លើការដកហូតតំណែងនាយករដ្ឋមន្ត្រី របស់លោក Han Duck-soo ។ ជាក់ស្តែង ក្នុងចំណោមចៅក្រមទាំង៨រូប មាន៥រូបបាននិយាយថា ការប៉ុនប៉ងដកតំណែងរបស់លោក Han មានសុពលភាព ប៉ុន្តែមិនមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីដកលោកចេញពីតំណែងនោះទេ ដោយសារតែលោក Han មិនបានបំពានរដ្ឋធម្មនុញ្ញ ឬច្បាប់កូរ៉េ នោះឡើយ នៅក្នុងករណីប្រធានាធិបតីលោក Yoon Suk-yeol ប្រកាសច្បាប់អាជ្ញាសឹក និងមិនពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីបទបះបោរណាមួយនោះឡើយ។

យ៉ាងណាមិញ ជាមួយ​នឹង​ការ​សម្រេច​ចិត្ត​នេះ តំណែងរបស់លោក Han នឹងត្រូវ​បាន​ស្ដារ​ឡើង​វិញ​ ក្នុងនាមជា​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធានាធិបតី​ស្តីទី។

រម្លឹកផងដែរថា លោក Han បានក្លាយជាប្រធានាធិបតីស្តីទីរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោក Yoon ត្រូវបានចោទប្រកាន់ ចំពោះការប្រកាសចេញច្បាប់អាជ្ញាសឹក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងរយ:ពេលតិចជាងពីរសប្តាហ៍ប៉ុណ្ណោះ លោក Han ត្រូវបានចោទប្រកាន់ និងព្យួរពីតំណែងវិញ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីមានការប៉ះទង្គិចជាមួយសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំង៕