ផលិតកម្មរថយន្តរបស់ថៃ បន្តធ្លាក់ចុះជាង ១៣% នៅក្នុងខែកុម្ភ:

អន្តរជាតិ

យោងតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) បានឲ្យដឹងនៅថ្ងៃ​អង្គារ​ថា​ ផលិតកម្មរថយន្តនៅក្នុងប្រទេសថៃ បានធ្លាក់ចុះ ១៣,៦% នៅក្នុងខែកុម្ភ: ធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែការធ្លាក់ចុះយ៉ាងយូរនៃការលក់នៅក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះ ១៣,៦% នៃផលិតកម្មរថយន្ត នៅក្នុងខែកុម្ភ: មកនៅត្រឹមចំនួន ១១៥ ៤៨៧ គ្រឿងនេះ នៅតែតិចជាងការធ្លាក់ចុះរហូតដល់ទៅ ២៤,៦% ដែលបានកត់ត្រាទុកនៅក្នុងខែមករា។

យ៉ាងណាមិញ លោក Surapong Paisitpattanapong អ្នកនាំពាក្យផ្នែកឧស្សាហកម្មរថយន្តរបស់ FTI បាននិយាយថា ៖”តួលេខអវិជ្ជមានតិចជាងមុននៅក្នុងខែកុម្ភៈ មិនមែនជាសញ្ញានៃការងើបឡើងវិញនៅឡើយនោះទេ។ យើង​ត្រូវបន្ត​រង់​ចាំ​មើល​ក្នុង​ខែ​មីនានេះទៀត ដើម្បី​អាចមើលឃើញពីស្ថានភាពកាន់តែច្បាស់”។

ទន្ទឹមនឹងនេះ សហព័ន្ធបាននិយាយថា ការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះអស់ ៦,៧% នៅក្នុងខែកុម្ភៈ ធៀបនឹងឆ្នាំមុន មកត្រឹមចំនួន ៤៩​ ៣១៣គ្រឿងប៉ុណ្ណោះ បន្ទាប់ពីមានការធ្លាក់ចុះ ១២,៣% ក្នុងខែមករា ខណ:ការធ្លាក់ចុះនេះ ត្រូវបានកើតឡើងដោយសារតែការរឹតបន្តឹងទៅលើប្រាក់កម្ចីរថយន្ត ជាពិសេសសម្រាប់រថយន្តភីកអាប់ ដោយសារបំណុលគ្រួសារកើនឡើងខ្ពស់ពេក៕