ទីបំផុត វៀតណាម អនុញ្ញាតឲ្យក្រុមហ៊ុន Starlink របស់ Elon Musk ផ្តល់សេវាកម្មក្នុងប្រទេសខ្លួន

អន្តរជាតិ

រដ្ឋាភិបាលវៀតណាម បានឲ្យដឹងនៅថ្ងៃពុធថា ខ្លួននឹងអនុញ្ញាតឲ្យក្រុមហ៊ុន SpaceX បើកដំណើរការសេវាកម្មអ៊ីនធើណិតតាមផ្កាយរណប Starlink របស់ពួកគេ នៅលើកម្រិតមូលដ្ឋានសាកល្បង នៅក្នុងប្រទេសជាលើកដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បច្ចុប្បន្ននេះមិនមានច្បាប់កំណត់ទៅលើភាពជាម្ចាស់របស់ក្រុមហ៊ុនបរទេស នៅក្នុងការផ្តល់សេវាកម្មណាមួយនោះឡើយ ហើយរយ:ពេលសាកល្បងនឹងមានសុពលភាពរហូតដល់ចុងឆ្នាំ២០៣០។

យ៉ាងណាមិញ ជុំវិញការអនុញ្ញាតឲ្យក្រុមហ៊ុនអាវកាសខ្នាតយក្សរបស់អាមេរិក បើកដំណើរការសេវាអ៊ីនធឺណិតរបស់ខ្លួននៅក្នុងប្រទេសវៀតណាមនេះ ត្រូវបានក្រុមអ្នកវិភាគមួយចំនួនមើលឃើញថា ជាវិធានការមួយក្នុងចំណោមវិធានការសំខាន់ៗផ្សេងទៀតដែលមជ្ឈមណ្ឌលឧស្សាហកម្មអាស៊ីអាគ្នេយ៍ បាននិងកំពុងអនុវត្ត ដើម្បីចៀសវាងផលប៉ះពាល់ ដោយសារផែនការពន្ធរបស់សហរដ្ឋអាមេរិក។

គួរឲ្យដឹងផងដែរថា វានៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើទេថា តើក្រុមហ៊ុន SpaceX បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណដើម្បីបើកដំណើរការសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ឬយ៉ាងណានោះ។ ហើយបើតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលវៀតណាម បានកំណត់ចំនួនអ្នកជាវសេវាកម្មរបស់ Starlink ត្រឹមតែ ៦០០ ០០០ គ្រឿងប៉ុណ្ណោះ សម្រាប់រយៈពេលសាកល្បងដំបូងនេះ។

ជម្រាបជូនថា គិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Starlink បានបើកប្រតិបត្តិការនៅក្នុងទីផ្សារជាង ១២០ រួចមកហើយ នៅទូទាំងពិភពលោក៕