ថៃ ដាក់គោលដៅកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយអាមេរិក មកនៅត្រឹម ២០ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមមន្ត្រីក្រសួងឧស្សាហកម្មថៃ បាននិយាយនៅថ្ងៃសុក្រថា ប្រទេសរបស់ខ្លួនមានគោលបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយសហដ្ឋអាមេរិកមកនៅត្រឹម ២០ពាន់លានដុល្លារ តាមរយ:ការនាំចូលផលិតផលរបស់សហរដ្ឋអាមេរិកបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហរដ្ឋអាមេរិក ត្រូវបានចាត់ទុកថាជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសថៃ កាលពីឆ្នាំមុន ដែលមានចំនួនប្រមាណ ១៨,៣% នៃការនាំចេញសរុប ឬស្មើទៅនឹងចំនួនទឹកប្រាក់ ៥៤,៩ពាន់លានដុល្លារ។

លោក Passakorn Chairat ប្រធានការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មនៃក្រសួងឧស្សាហកម្មថៃ បានឲ្យដឹងថារដ្ឋាភិបាល នៅមិនទាន់បានកំណត់ពេលវេលាសម្រាប់ការកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយអាមេរិកនេះ នៅឡើយទេ ប៉ុន្តែលោកបានប្រាប់នៅក្នុងសន្និសីទខ្លីមួយថា រដ្ឋាភិបាល នឹងបង្កើនការនាំចូលបន្ថែមទៀត ជាពិសេសផលិតផលកសិកម្ម ដូចជាពោត សណ្តែកសៀង និងផលិតផលអេទីឡែន។

ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្ម បាននិយាយថា ប្រទេសថៃមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកចំនួន ៣៥,៤ពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដាក់ឱនភាពរបស់ខ្លួនជាមួយប្រទេសថៃចំនួន ៤៥,៦ពាន់លានដុល្លារ។

យ៉ាងណាមិញ លោក Passakorn បានឲ្យដឹងទៀតថា រដ្ឋាភិបាលថៃ បាននិងកំពុងពិភាក្សាអំពីការរៀបចំយុទ្ធសាស្ត្រផ្សេងៗ ដើម្បីដោះស្រាយការយកពន្ធគយរបស់សហរដ្ឋអាមេរិក ពាក់ពព័ន្ធជាមួយនឹងភាពលើសនៃពាណិជ្ជកម្មរបស់ខ្លួន។ ដោយបន្ថែមថា ព័ត៌មានសំខាន់ៗមួយចំនួន នឹងត្រូវរំលែកក្នុងឯកិច្ចប្រជុំនៅថ្ងៃនេះ៕