មកស្គាល់សំណង់អគារថ្លៃៗបំផុតលើលោក ខណ:មានពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

អន្តរជាតិ

បណ្តាប្រទេសធំៗជាច្រើននៅលើពិភពលោក តែងតែព្យាយាមអួតពីអំណាចសេដ្ឋកិច្ចរបស់ខ្លួន តាមរយ:ការសាងសង់អគារខ្ពស់ៗកប់ពពក ដោយក្នុងនោះអគារផ្សារទំនើប ការិយាល័យ កីឡដ្ឋាន ឬសណ្ឋាគារជាដើមនោះ ក៏ត្រូវបានសាងសង់ឡើងដោយភាពទាក់ទាញយ៉ាងខ្លាំងផងដែរ ជាមួយនឹងការចំណាយទឹកប្រាក់ដ៏យ៉ាងច្រើន ដោយអគារខ្លះត្រូវចំណាយរហូតដល់ខ្ទង់រយពាន់លានដុល្លារឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ខាងក្រោមនេះ សំណង់អគារថ្លៃៗបំផុតទាំង ១០ នៅលើពិភពលោកលោក ដោយផ្នែកតាមការចុះផ្សាយពីសារព័ត៌មាន GoBankingRates នៅក្នុងឆ្នាំ២០២៥ នេះ៖

១០. Palace of the Parliament ទីក្រុង Bucharest ប្រទេសរូម៉ានី មានតម្លៃសាងសង់ ២,៥ពាន់លានដុល្លារ

៩. One World Trade Center ទីក្រុង New York សហរដ្ឋអាមេរិក មានតម្លៃសាងសង់ ៣,៨ពាន់លានដុល្លារ

៨.The Cosmopolitanទីក្រុង Las Vegas សហរដ្ឋអាមេរិក មានតម្លៃសាងសង់ ៣,៩ពាន់លានដុល្លារ

៧.Wynn Palace ទីក្រុង Macau មានតម្លៃសាងសង់ ៤,២ពាន់លានដុល្លារ

៦.Resorts World Sentosa ប្រទេសសិង្ហបុរី មានតម្លៃសាងសង់ ៤,៩៣ពាន់លានដុល្លារ

៥.Apple Park ទីក្រុង Cupertino សហរដ្ឋអាមេរិក មានតម្លៃសាងសង់ ៥ពាន់លានដុល្លារ

៤.SoFi Stadium ទីក្រុង Inglewood សហរដ្ឋអាមេរិក មានតម្លៃសាងសង់ ៥,៥ពាន់លានដុល្លារ

៣. Marina Bay Sands ប្រទេសសិង្ហបុរី មានតម្លៃសាងសង់ ៥,៧ពាន់លានដុល្លារ

២. Abraj Al Bait ទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត មានតម្លៃសាងសង់ ១៥ពាន់លានដុល្លារ

១. The Great Mosque of Mecca ទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត មានតម្លៃសាងសង់ ១០០ពាន់លានដុល្លារ៕