សប្តាហ៍នេះ មហាសេដ្ឋីកំពូលៗលើលោក ថយចុះទ្រព្យសម្បត្តិព្រមៗគ្នា ខុសអីតែមេធំ Tesla បន្តកើបលុយតែឯង

អន្តរជាតិ

មហាសេដ្ឋីកំពូលៗរបស់ពិភពលោក នៅសប្តាហ៍នេះ ត្រូវបានគេមើលឃើញថាបានថយចុះទ្រព្យសម្បត្តិរបស់ពួកគេព្រមៗគ្នា បើធៀបទៅនឹងសប្តាហ៍មុន លើកលែងអីតែមេធំ Tesla លោក Elon Musk ដែលបន្តកើបលុយតែឯង ពោលគឺប្រមាណជាង ៨ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes ក៏បានបង្ហាញឲ្យដឹងទៀតថា ក្រៅពីនោះ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានថយចុះទ្រព្យសម្បត្តិរបស់ខ្លួនអស់ប្រមាណជាង ៣ពាន់លានដុល្លារ ស្របពេលមេធំ Facebook លោក Mark Zuckerberg ឯណោះវិញ ក៏បានថយចុះទ្រព្យអស់ប្រមាណជាង ៤ពាន់លានដុល្លារ ផងដែរ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៤២,៩ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២០៩,២ពាន់លានដុល្លារ

3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៩,៥ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៦,៣ពាន់លានដុល្លារ

5.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៤,៨ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៤,២ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២៩,១ពាន់លានដុល្លារ

8.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២៣,៨ពាន់លានដុល្លារ

9.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១១៤,៩ពាន់លានដុល្លារ

10.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១៤,៨ពាន់លានដុល្លារ៕