អឺរ៉ុប ត្រៀមបង្កើនសម្ពាធលើរុស្ស៊ី ជាមួយនឹងការដាក់ចេញទណ្ឌកម្មទ្រង់ទ្រាយធំបន្ថែម

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីការបរទេសអឺរ៉ុប បាននិយាយថា ពួកគេនឹងបន្តផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែន និងត្រៀមខ្លួនរួចជាស្រេចហើយក្នុងការដាក់ចេញទណ្ឌកម្មថ្មីៗបន្ថែមទៀតទៅលើប្រទេសរុស្ស៊ី ដើម្បីបង្កើនសម្ពាធទៅលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuter​s។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីសន្និសីទនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៣១ ខែមករា រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេស G5+ រួមមានអេស្ប៉ាញ អាល្លឺម៉ង់ បារាំង អ៊ីតាលី ចក្រភពអង់គ្លេស និងប៉ូឡូញ រួមជាមួយអនុប្រធានគណ:កម្មការអឺរ៉ុប លោកស្រី Kaja Kallas ផងនោះ បានអំពាវនាវឲ្យរុស្ស៊ីយល់ព្រម “បទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌ ដោយផ្អែកលើសមភាព និងការអនុវត្តពេញលេញ”។

សេចក្តីថ្លែងការណ៍ដដែលនេះ បាននិយាយទៀតថា ក្រុមប្រទេស G5+ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបន្តដាក់សម្ពាធបន្ថែមទៀតលើរុស្ស៊ី រួមទាំងតាមរយ:ការដាក់ទណ្ឌកម្មថ្មីៗ ដើម្បីធានាបានថាទីក្រុងគៀវស្ថិតនៅក្នុងទីក្រុងល្អបំផុត ដើម្បីឆ្ពោះទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។

ក្រុមប្រទេសទាំងនោះ ក៏បាននិយាយផងដែរថា ពួកគេនឹងបង្កើនថវិកាផ្នែកយោធា នយោបាយ និងមនុស្សធម៌បន្ថែមសម្រាប់អ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឈមមុខជាមួយរុស្ស៊ី ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

ជម្រាបជូនផងដែរថា សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនកាលពីថ្ងៃទី២៧ ខែមីនា បាននិយាយថាអ៊ុយក្រែនចាំបាច់ត្រូវបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ព្រោះប្រធានាធិបតីលោក Volodymyr Zelensky បានផុតអាណត្តិរបស់ខ្លួនទៅហើយ ចាប់តាំងពីខែឧសភាឆ្នាំ២០២៤ មក។ ហើយបើតាមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សេចក្តីថ្លែងការណ៍របស់លោក ពូទីន បែបនេះ គឺគ្រាន់តែជា​លេស​ ក្នុងការពន្យារពេលកិច្ចព្រមព្រៀងសន្តិភាព​ប៉ុណ្ណោះ​៕