ប្រាក់ចំណូលរបស់ក្រុមហ៊ុនយក្សចិន Huawei កើនដល់ជិត ១២០ពាន់លានដុល្លារ កាលពីឆ្នាំទៅ

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Huawei កាលពីពេលថ្មីៗនេះ បានរាយការណ៍ពីកំណើនប្រាក់ចំណូលរបស់ខ្លួនរហូតដល់ចំនួនប្រមាណជាង ៨៦២ពាន់លានយ៉ន់ (១១៨ពាន់លានដុល្លារ) ពីការលក់ជាសាកលរបស់ខ្លួន នៅក្នុងឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TechNode។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Huawei បានបញ្ជាក់ទៀតថា ប្រាក់ចំណូលសម្រាប់ឆ្នាំ២០២៤ របស់ខ្លួន បានកើនឡើងដល់ប្រមាណ ២២,៤% បើធៀបទៅនឹងឆ្នាំ២០២៣។ ហើយតួលេខនេះ គឺជាការកើនឡើងខ្ពស់បំផុតទីពីរនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន បើធៀបទៅនឹងចំនួន ៨៩១,៤ពាន់លានដុល្លារ ដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២០។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន កាលពីឆ្នាំមុន មានចំនួនត្រឹមតែប្រមាណ ៨,៦២ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺបានធ្លាក់ចុះប្រហែល ២៨% បើធៀបទៅនឹងឆ្នាំ២០២៣។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Huawei បានចំណាយទឹកប្រាក់អស់ប្រមាណ ១៧៩,៧ពាន់លានយ៉ន់ (២៤,៧ពាន់លានដុល្លារ) ទៅលើផ្នែកស្រាវជ្រាវ និងអភិឌ្ឍន៍ (R&D) កាលពីឆ្នាំមុន ដែលស្មើនឹង ២០,៨% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន។

ជម្រាបជូនថា ការចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់ក្រុមហ៊ុន Huawei ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ បានកើនឡើងលើសពី ១៧០ពាន់លានដុល្លារ រួចទៅហើយ៕