ក្តៅ ចិនដាក់ចេញវិធានការសងសឹកវិញ ដោយដំឡើងពន្ធលើទំនិញអាមេរិកដល់ ១២៥%

អន្តរជាតិ

រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃសុក្រនេះ បានប្រកាសដំឡើងពន្ធលើការនាំចូលទំនិញទាំងអស់របស់សហរដ្ឋអាមេរិក ដល់ ១២៥% ដែលត្រូវបានចាត់ទុកថាជាវិធានការថ្មីចុងក្រោយ ដើម្បីប្រឆាំងនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការតម្លើងពន្ធលើទំនិញចិនដល់ ១៤៥% ដែលបង្ករឲ្យមានសង្គ្រាមពាណិជ្ជកម្ម និងផ្តល់ការគំរាមកំហែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងហិរញ្ញវត្ថុចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ការដាក់ពន្ធរបស់សហរដ្ឋអាមេរិកខ្ពស់ជាងពន្ធធម្មតាលើប្រទេសចិន គឺបានរំលោភយ៉ាងធ្ងន់ធ្ងរដល់ច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ច ក៏ដូចជាច្បាប់សេដ្ឋកិច្ចជាមូលដ្ឋាន និងសុភវិនិច្ឆ័យ ហើយគឺជាការគំរាមកំហែង និងការបង្ខិតបង្ខំ ដោយឯកតោភាគីទាំងស្រុង”។

ជម្រាបជូនថា​ ជុំវិញការដំឡើងពន្ធគយដ៏ខ្ពស់នេះ បានកើតឡើងបន្ទាប់ពីសេតវិមាន បានរក្សាការដាក់សម្ពាធលើទៅលើប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក និងជាអ្នកផ្តល់ការនាំចូលធំបំផុតទីពីររបស់សហរដ្ឋអាមេរិក ជាមួយនឹងដាក់ចេញវិធានការពន្ធគយជាបន្តបន្ទាប់ បើទោះបីជាប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរាប់សិបផ្សេងទៀត ត្រូវបានពន្យារពេលដាក់ពន្ធគយទៅវិញទៅមក រយ:ពេល ៩០ថ្ងៃ ហើយក៏ដោយ៕