ស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison កំពុងស្ថិតនៅក្នុងហានិភ័យក្នុងការបាត់បង់តំណែងជាមហាសេដ្ឋីមានដាច់គេបំផុតលើលោកទី០៤ ទៅឲ្យបិតាវិនិយោគ Warren Buffett ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Berkshire Hathaway បន្ទាប់ពីគម្លាតទ្រព្យសម្បត្តិរវាងអ្នកទាំងពីរមានកម្រិតខុសគ្នាតិចតួចប៉ុណ្ណោះ។
បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោក Buffett បានកើនឡើងដល់ចំនួនសរុបប្រមាណ ១៦១,៩ពាន់លានដុល្លារ ជាប់នៅក្នុងចំណាត់ថ្នាក់លេខ០៥ ក្នុងបញ្ជី ស្របពេលទ្រព្យសម្បត្តិសរុបរបស់លោក Ellison មានចំនួនសរុបប្រមាណ ១៦២,២ពាន់លានដុល្លារ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៦៣,៦ពាន់លានដុល្លារ
2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ១៩០,៩ពាន់លានដុល្លារ
3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៣,៨ពាន់លានដុល្លារ
4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦២,២ពាន់លានដុល្លារ
5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦១,៩ពាន់លានដុល្លារ
6.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៥,២ពាន់លានដុល្លារ
7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២៦,៨ពាន់លានដុល្លារ
8.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១២២,១ពាន់លានដុល្លារ
9.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២១,៦ពាន់លានដុល្លារ
10.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១២,៤ពាន់លានដុល្លារ៕