ចិន បញ្ឈប់ការនំាចូលឧស្ម័នធម្មជាតិរាវ LNG ពីសហរដ្ឋអាមេរិក

អន្តរជាតិ

អស់រយ:ពេលជាង ១០សប្តាហ៍កន្លងមកហើយ ដែលប្រទេសចិន បានបញ្ឈប់ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីសហរដ្ឋអាមេរិក ដែលនេះហាក់បានបង្ហាញឲ្យឃើញថាសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាយក្សទាំងពីរ បានរីករាលដល់វិស័យថាមពល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមប្រភពពី Financial Times បានបង្ហាញឲ្យដឹងថា មិនមានការដឹកជញ្ជូនឧស្ម័ន LNG ពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិនទៀតនោះឡើយ ពោលគឺចាប់តាំងពីកប៉ាល់ចុងក្រោយ ដែលផ្ទុកឧស្ម័ន LNG ចំនួន ៦៩ ០០០ តោន ដឹកនាំចេញពីកំពង់ផែ Corpus Christi រដ្ឋតិចសាស់បានមកដល់កំពង់ផែ Fujian កាលពីថ្ងៃទី៦ ខែកុម្ភៈមក។

កប៉ាល់ដឹកឧស្ម័ន LNG ទីពីរ ត្រូវបានបង្វែរទិសដៅកាន់ប្រទេសបង់ក្លាដែសវិញ ព្រោះវាមិនអាចទៅដល់កំពង់ផែចិនបាន មុនពេលប្រទេសនេះ បានសម្រេចដាក់ពន្ធសងសឹក ១៥% លើការនាំចូលឧស្ម័នធម្មជាតិរាវរបស់សហរដ្ឋអាមេរិក ដែលបានចូលជាធរមាននៅថ្ងៃទី១០ ខែកុម្ភៈ។ ហើយពន្ធក្រោយមកទៀត ត្រូវបានកើនឡើងដល់ ៤៩% ដែលធ្វើឲ្យឧស្ម័ន LNG របស់សហរដ្ឋអាមេរិក មិនអាចចូលទៅប្រកួតប្រជែងនៅក្នុងទីផ្សាររបស់ប្រទេសចិនបានទៀតនោះឡើយ។

គួរឲ្យដឹងថា​ ចាប់តាំងពីភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន បានផ្ទុះឡើង ប្រទេសចិន បាននាំចូលឧស្ម័ន LNG ពីសហរដ្ឋអាមេរិកក្នុងសមាមាត្រទាបមួយ ខណៈក្រុមហ៊ុនទិញចូលរបស់ចិន មានទំនោរចង់លក់ឧស្ម័ន ទៅឲ្យអឺរ៉ុបវិញដោយទទួលបានប្រាក់ចំណេញ។ កាលពីឆ្នាំមុន ការនាំចូលឧស្ម័ន LNG របស់ចិន មានត្រឹមតែ ៦% ប៉ុណ្ណោះ ពីសហរដ្ឋអាមេរិក ពោលគឺធ្លាក់ចុះ ៥% ពីកម្រិតខ្ពស់បំផុតដែលបានកត់ត្រាទុកក្នុងឆ្នាំ២០២១។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនចិនរួមទាំងក្រុមហ៊ុន PetroChina និង Sinopec បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងចំនួន ១៣ ដើម្បីទិញឧស្ម័ន LNG ពីសហរដ្ឋអាមេរិក ដែលកិច្ចព្រមព្រៀងមួយចំនួនដំណើរការរហូតដល់ឆ្នាំ២០៤៩ ឯណោះ។ នេះបើយោងតាមទិន្នន័យរបស់ Kpler៕