ថៃ ទម្លាក់ការព្យាករប្រាក់ចំណូលពីវិស័យទេសចរណ៍ឆ្នាំនេះ មកនៅត្រឹមជាង ៩០ពាន់លានដុល្លារ

អន្តរជាតិ

ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ កាលពីថ្ងៃទី២២ ខែមេសាកន្លងទៅ បានបន្ទាបការពន្យាករពីប្រាក់ចំណូលពីវិស័យទេសចរណ៍ឆ្នាំ២០២៥ របស់ខ្លួន មិននៅត្រឹម ៣ទ្រីលានបាត (៩០,៣ពាន់លានដុល្លារ) ពោលគឺធ្លាក់ចុះពីគោលដៅពីមុន ៣,៥ទ្រីលានបាត (ជាង ១០ពាន់លានដុល្លារ) ដោយលើកឡើងពីកត្តាក្នុងស្រុក និងអន្តរជាតិដែលអាចប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការព្យាករបច្ចុប្បន្ននេះ ហាក់បានឆ្លុះបញ្ចាំងពីការវិលត្រលប់ទៅកាន់កម្រិតមុនជំងឺរាតត្បាតកូវីដ-១៩វិញ ដែលកាលនោះ ទទួលបាន ២ទ្រីលានបាតពីភ្ញៀវទេសចរណ៍អន្តរជាតិ និង ១ទ្រីលានបាត ពីអ្នកធ្វើដំណើរក្នុងស្រុក។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការព្យាករថ្មីៗនេះ គឺទាបជាគោលដៅរបស់ក្រសួង។

ទន្ទឹមនឹងនេះ លោកស្រី Nattareeya Thaweewong លេខាធិការ​អចិន្ត្រៃយ៍​របស់​ក្រសួងទេសចរណ៍ និងកីឡាថៃ បានកត់សម្គាល់ថាក្រសួងបានណែនាំដល់អាជ្ញាធរទេសចរណ៍ថៃ (TAT) ឲ្យធ្វើការពិនិត្យឡើងវិញនូវផែនការទីផ្សាររបស់ខ្លួន សម្រាប់ឆមាសទីពីរនៃឆ្នាំ២០២៥ ដោយសារកត្តាមួយចំនួន រួមទាំងការព្រួយបារម្ភអំពីសុវត្ថិភាពទេសចរណ៍ និងការរញ្ជួយដី ក៏ដូចជាឥទ្ធិពលខាងក្រៅ និងបញ្ហាពន្ធគយទៅវិញទៅមករបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាដើម។

លោកស្រី Nattareeya បាននិយាយទៀតថា TAT ត្រូវតែតម្រង់ទិសដៅរបស់ខ្លួនឡើងវិញ ដើម្បីផ្តោតកាន់តែខ្លាំងលើការទាក់ទាញភ្ញៀវទេសចរដែលមានការចំណាយខ្ពស់ ជាពិសេសអ្នកទេសចរមកពីតំបន់មជ្ឈិមបូព៌ា ដែលតែងតែធ្វើដំណើរជាលក្ខណៈគ្រួសារសម្រាប់ទេសចរណ៍វេជ្ជសាស្រ្ត នៅក្នុងប្រទេសថៃ។

មិនតែប៉ុណ្ណោះ លោកស្រី Nattareeya បានសង្កត់ធ្ងន់បន្ថែមទៀតថា TAT នឹងកាត់បន្ថយការចំណាយលើព្រឹត្តិការណ៍នៅក្នុងទីផ្សារដែលមិនដំណើរការ ដើម្បីធានាឲ្យមានការបែងចែកធនធានកាន់តែមានប្រសិទ្ធភាពជាងមុន៕