ត្រឹមមួយសប្តាហ៍ ទ្រព្យសម្បត្តិរបស់មេធំ Tesla កើនឡើងដល់ជាង ២៥ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes នៅសប្តាហ៍នេះ បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla បានកើនឡើងដល់ប្រមាណជាង ២៥ពាន់លានដុល្លារ ធៀបទៅនឹងសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការកើនឡើងនេះ ត្រូវបានគេឲ្យដឹងទៀតថា ដោយសារតែភាគហ៊ុនរបស់ក្រុមផលិតរថយន្តអគ្គិសនីខ្នាតយក្សអាមេរិក Tesla បានកើនឡើងប្រមាណ ៩% គិតនៅត្រឹមការជួញដូរចុងក្រោយនេះ ដែលជាហេតុធ្វើឲ្យតម្លៃមូលធនរបស់ក្រុមហ៊ុន​ ក៏ដូចជាទ្រព្យសម្បត្តិសុទ្ធរបស់លោក Musk មានកើនឡើង ផងដែរ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៨៨,១ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២០៥,៨ពាន់លានដុល្លារ

3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៩,៤ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៤,៦ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៥,៤ពាន់លានដុល្លារ

6.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩,៤ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៥,១ពាន់លានដុល្លារ

8.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២៩,៤ពាន់លានដុល្លារ

9.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១២៦,២ពាន់លានដុល្លារ

10.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១៧,៧ពាន់លានដុល្លារ៕