បុរស​ម្នាក់មួយ​ខែ​រក​បាន​​ជាង ២ ម៉ឺន​ដុល្លារ មិន​ឲ្យ​គេ​បើក​ជា​សាច់ប្រាក់ ឲ្យ​បើក​ជា​​កាក់ Dogecoin បើ​លក់​ចេញ​អាច​ក្លាយជា​សេដ្ឋី

អន្តរជាតិ

កាលពី​ប៉ុន្មាន​ខែ​មុន មហាសេដ្ឋី​ Elon Musk បាន​បង្ក​ព្យុះភ្លៀ​ងលើ​​វិស័យ​រូបិយប័ណ្ណ​ឌីជីថល ឬ​ហៅថា​ Cryptocurrency ជាពិសេស​គឺ​ទៅ​លើ​កាក់​មួយ​ឈ្មោះ​ថា Dogecoin ដោយ​តម្លៃ​របស់​វា​មាន​សន្ទុះ​កើនឡើង​ខ្លាំង​បន្ទាប់ពី​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ Tesla បង្ហោះ​សារ​អំពី​កាក់​មួយ​នេះ លើ​បណ្ដាញ​សង្គម​ Twitter ផ្ទាល់​ខ្លួន​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បុរស​ដែល​មាន​ឈ្មោះ Glauber Contessoto បាន​វិនិយោគ​ដោយ​ហានិភ័យ​ទៅ​លើ Dogecoin ដែល​វា​បង្កើត​ឡើង​ក្នុង​លក្ខណៈ​លេងសើច Meme តែ​ប៉ុណ្ណោះ។ យ៉ាងណាមិញ វា​អាច​ចាត់​ទុក​ថា​ជា​សំណាង​ធំ​បំផុត​មួយ ដោយ​ Contessoto បាន​អះអាង​ថា គេ​គឺ​ជា​សេដ្ឋី dogecoin កាលពី​ថ្ងៃ​ទី ១៥ មេសា ដែល​គ្រា​នោះ​ កាក់​ដែល​មាន​និមិត្ត​សញ្ញា​រូប​ឆ្កែ Shiba Inu មាន​តម្លៃ ០,៣៦៥ ដុល្លារ ខណៈ​កាលពី​ខែ​កុម្ភៈ​បុរស​ខាងលើ​វិនិយោគ ២៥០ ០០០ ដុល្លារ ​នៅពេល​កាក់​នេះ​មាន​តម្លៃ​ត្រឹម ០,០៤៥ ដុល្លារ ដែល​មាន​ន័យ​ថា​ត្រឹម ២ ខែ​លុយ​របស់​គេ កើន​ជាង ៨០០%​ឯណោះ។

យ៉ាង​ណា Contessoto ចចេស​មិន​ព្រម​លក់​កាក់​ចេញ​ឡើយ បើ​ទោះ​ជា​ហាងឆេង​តម្លៃ​នៃ​កាក់​មាន​ការ​ប្រែប្រួល​ខ្លាំង​មួយ​រយៈ​កាល​ចុងក្រោយ​ និង​ថែម​ទាំង​មាន​គម្រោង​ទិញ​កាក់​ផ្សេងៗ​ថែមទៀត និង​គ្រោង​ធ្វើការ​ HODL ដែល​យើង​និយម​ហៅថា ទិញ​ទុក​រយៈពេល​យូរ។

ដោយសារ​មាន​ជំនឿ​ចិត្ត​ជាមួយ Dogecoin ខ្លាំងពេក Contessoto ថែមទាំង​ស្នើ​ដល់​ក្រុមហ៊ុន​ដែល​ជួល​គេ​មក​ផ្សាយ​ផលិតផល​ ឬ​ផ្សាយ​កាក់​ថ្មីៗ​លើ​បណ្ដាញ​សង្គម ឲ្យ​គិត​ប្រាក់​សម្រាប់​ថ្លៃឈ្នួល​ជា​ចំនួន Dogecoin វិញ ពោល​គឺ​មិន​ចង់​បាន​ជា​សាច់ប្រាក់​ឡើយ។

សម្រាប់​កុងត្រា​បន្ទាប់​រវាង​ក្រុមហ៊ុន Acria Network និង​ឆាណែល​ YouTube ផ្លូវការ​របស់​គេ​ បុរស​វ័យ ៣៣ ឆ្នាំ នឹង​ទទួល​បាន ២៥ ០០០ ដុល្លារ ហើយ​ពេល​សួរ​ថា តើ​គេ​ចង់​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ជា​សាច់​ប្រាក់​សុទ្ធ ឬក៏​ផ្ដល់​ជា​កាក់​ឌីជីថល? គេ​និយាយ​មិន​ស្ទាក់ស្ទើរ​ថា “ប្រាកដ​ណាស់​ ខ្ញុំ​ឆ្លើយ​ថា Dogecoin។ ពួកគេ​ពិតជា​ផ្ដល់​ឲ្យ​ខ្ញុំ​មុន​ពាក់កណ្ដាល​មែន ហើយ​ពាក់កណ្ដាល​ទៀត គឺ​នឹង​ត្រូវ​ប្រគល់​ឲ្យ ពេល​ខ្ញុំ​ផ្ញើរ​វីដេអូ​ទៅ​ពួកគេ”។

បញ្ជាក់​ដែរ​ថា ដើម្បី​សម្រេច​ក្ដី​ស្រមៃ​ក្នុង​ការ​ក្លាយជា​សេដ្ឋី​កាក់​ឌីជីថល Dogecoin បុរស Contessoto បាន​សម្រេច​បោះបង់​ការងារ​នៅ​ក្រុមហ៊ុន​តន្ត្រី​មួយ​នៅ​ទីក្រុង Los Angeles និង​ងាក​មក​ធ្វើ​ខាង​បណ្ដាញ​សង្គម​វិញ​ ដោយ​ក្នុង​មួយ​ខែ​គេ​អាច​រក​បាន​ដល់​ ២៨ ០០០ ដុល្លារ ដែល​ស្មើ​នឹង​ប្រាក់​ខែ​នៃ​កន្លែង​ធ្វើការ​ចាស់ ៦ ខែ​។ ប្រាក់​ទាំង​នោះ​ភាគច្រើន​គឺ​គិត​ជា Dogecoin ហើយ​ក្រៅពី​បង់​ថ្លៃផ្ទះ​ ថ្លៃ​ភ្លើង និង​ការចាយវាយ​ប្រចាំថ្ងៃ​ Contessoto យក​ថវិកា​ដែល​សល់​ទាំងប៉ុន្មាន​វិនិយោគ​លើ Dogecoin ទាំងអស់។ បើ​គិត​ត្រឹម​ម៉ោង ១២:០០ PM(ម៉ោង​នៅ​តំបន់​អឺរ៉ុប) ថ្ងៃអង្គារ តម្លៃ​កាក់ Dogecoin ដែល​គេ​មាន​សរុប​គឺ​ប្រមាណ ៩៣១ ៦៨៩,០៨ ដុល្លារ៕

ប្រភព: cnbc