តំបន់ Beverly Hills អាចរាប់បានថាជាតំបន់អភិជនមួយនៅទីក្រុង Los Angles រដ្ឋ California ព្រោះនៅទីនោះគឺពោរពេញទៅដោយលំនៅឋានរបស់តារាសម្ដែង Hollywood ជាច្រើនរូប ដូច្នេះហើយតម្លៃផ្ទះនៅតំបន់មួយនោះមានតម្លៃថ្លៃ លែងជាបញ្ហាដែលត្រូវងឿងឆ្ងល់ហើយ។
កាលពីពេលថ្មីៗនេះ មានការប្រកាសដាក់លក់ផ្ទះមួយនៅតំបន់ Beverly Hills ដោយតម្លៃរបស់វាគឺនៅខ្ទង់ ៦៥ លានដុល្លារ ហើយជំនួសឲ្យការទូទាត់ជាសាច់ប្រាក់ និងប្រាក់កម្ចី អតិថិជនអាចធ្វើការទិញផ្ទះខាងលើបាន ដោយប្រើ Bitcoin ជំនួសវិញ។

នេះមិនមែនជាលើកទី ១ ទេដែលមានការទិញផ្ទះជា Bitcoin ពោលវាធ្លាប់កើតមានម្ដងរួចមកហើយ កាលពីខែមិថុនានៅទីក្រុង Miami រដ្ឋ Florida ដោយផ្ទះតម្លៃ ២២,៥ លានដុល្លារត្រូវបានលក់ចេញ ដោយមានការទូទាត់ជា Bitcoin។

ភ្នាក់ងារលក់ផ្ទះ Aaron Kirman បាននិយាយ៖ “Crypto បានបន្តអភិវឌ្ឍអាចជាមធ្យោបាយទូទាត់ប្រាក់សម្រាប់វិស័យអចលនទ្រព្យបាន”។

រំលឹកថា ផ្ទះដែលដាក់លក់តម្លៃ ៦៥ លានដុល្លារនោះ ត្រូវបានសាងសង់ឡើងកាលពី ៦ ឆ្នាំមុន ដោយមានទំហំ ១ ៦៧២ ម៉ែត្រការ៉េ មានបន្ទប់គេង ៧។ ដោយឡែកបន្ទប់មេគ្រួសារគឺស៊ីដាច់ ១/៤ នៃទំហំផ្ទះទាំងមូល ហើយថែមទាំងមានយ៉ធំទូលាយមួយទៀតផង៕
ប្រភព: celebritynetworth