កីឡាប្រដាល់ ជាប្រភេទកីឡាឈឺសាច់បន្តិច តែក៏ជាវិស័យរកបានចំណូលច្រើនលើសលប់ បើធៀបប្រភេទកីឡារកចំណូលផ្សេងទៀត។

បើនិយាយពីអ្នកប្រដាល់ល្បីឈ្មោះមិនដែលចាញ់ Floyd Mayweather ឡើងតែមួយប្រកួតអាចដេកស៊ីមួយជីវិត។ ប្រកួតចុងក្រោយ Floyd ឡើងសង្វៀនជាមួយ YouTuber, Logan Paul ល្បីឈ្មោះ ទទួលបានថ្លៃនឿយហត់តិចបំផុត ៣៥ លានដុល្លារ ស្របពេល Logan ទទួលបានតិចបំផុត ៥ លានដុល្លារ។

តទៅនេះ ឧកញ៉ាញូស៍នឹងនឹងបង្ហាញកំពូលអ្នកប្រដាល់មានបំផុតទាំង ៥ រូបក្នុងពិភពលោក៖
5/ Lennox Lewis

បុរសដែលមានរហស្សនាមថា “The Lion” គឺជាអ្នកប្រដាល់ប្រភេទទម្ងន់ធ្ងន់។ ប្រកបអាជីពឈឺសាច់លើសង្វៀនរយៈពេល ១៤ ឆ្នាំកន្លងមក កីឡាស្បែកខ្មៅសញ្ជាតិអាមេរិកនេះ កើបចំណូលពីប្រដាល់បានជាង ១៤០ លានដុល្លារ។
4/ Oscar De La Hoya

អ្នកប្រដាល់សញ្ជាតិអាមេរិករូបនេះ បានប្រកាសព្យួរហ្កង់កាលពីឆ្នាំ ២០០៨ បន្ទាប់ពីចាប់អាជីពអស់រយៈពេល ១៦ ឆ្នាំ និងឈ្នះខ្សែក្រវាត់លំដាប់ពិភពលោក ១១ លើកសម្រាប់ប្រភេទទម្ងន់ ៦ ផ្សេងគ្នា។
យ៉ាងណាមិញ Oscar ហាក់មិនអស់អាល័យជាមួយសង្វៀន ពោលគឺប្ដូរអាជីពជាអ្នកប្រដាល់ មកធ្វើជាអ្នកផ្សព្វផ្សាយប្រដាល់វិញ។ ចំណែកទ្រព្យសម្បត្តិ អ្នកប្រដាល់បានទាំងតិកនិកនិងសម្រស់នេះរកចំណូលបានប្រមាណ ២០០ លានដុល្លារ។
3/ Manny Pacquiao

ចូលមកដល់ចំណាត់ថ្នាក់ទី ៣ គឺជាបុរសមានរហស្សនាម “Pacman” ហើយលោកក៏ជាជនជាតិអាស៊ីតែមួយរូបគត់ក្នុងបញ្ជីនេះដូចគ្នា។ ទ្រព្យសម្បត្តិសរុបរបស់ Pacquiao គឺមានប្រមាណ ២២០ លានដុល្លារ។
2/ George Foreman

Foreman អាចរាប់បានថាជា អ្នកប្រដាល់ចាស់វស្សាមួយរូប ដ្បិតក្នុងវិស័យមួយនេះ លោកបានរួមចំណែកអស់រយៈពេលដល់ទៅជិត ៣ ទសវត្ស មុនសម្រេចចិត្តចូលនិវត្តនៅឆ្នាំ ១៩៩៧។ គិតមកទល់នឹងពេលនេះ ទ្រព្យសម្បត្តិរបស់បុរសវ័យ ៧២ ឆ្នាំ មានប្រមាណ ៣០០ លានដុល្លារ។
1/ Floyd Mayweather Jr.

អ្នកណាដែលថាមិនស្គាល់ស្ដេចប្រដាល់មិនទាន់ស្គាល់ពាក្យថាចាញ់ សម្រាប់ការប្រកួត ៥០ លើក បុរសមានរហស្សនាម “Money” មិនដែលចាញ់សោះ។ រីឯទំហំទ្រព្យសម្បត្តិរបស់គេវិញ គឺប្រមាណ ៤៥០ លានដុល្លារ ហើយបើគិតពីចំណូលសរុបបានមកពីអាជីពជាអ្នកប្រដាល់វិញ គឺលើស ១ ពាន់លានដុល្លារទៅទៀត៕
ប្រភព: givemesport