ទីក្រុងបាងកកប្រទេសថៃជាឋានសួគ៌សម្រាប់អ្នកទេសចរ និងពិភពកន្លែងអ្នករកស៊ី។ ខណៈការចំណាយលើទីក្រុងដ៏ស៊ីវិល័យនេះ គឺធូរថ្លៃ ទាំងទំនិញហូបចុក ការរស់នៅនិងការចាយវាយ។
បើអ្នកចង់ទៅរស់នៅនៅទីក្រុងបាងកក តើមួយខែត្រូវចាយអស់ប៉ុន្មានទើបរស់នៅបាន? កញ្ចប់លុយទាំង ៣ លក្ខខណ្នេះ អ្នកអាចសិក្សាបាន៖
(៣ ម៉ឺនបាត ឬជាង ៩០០ ដុល្លារ)
មានជនជាតិបរទេសជាច្រើនដែលយល់ស្របជាមួយគម្រោងចំណាយដំបូងនេះ ដ្បិតជាក់ស្ដែងពួកគេចាំបាច់ចាយប្រមាណ ៣ ម៉ឺនបាត ដើម្បីរស់នៅទទួលបានភាពស្រណុកសុខស្រួលនៅប្រទេសថៃ ខណៈគម្រោងចំណាយមួយនេះគឺក្ដោបក្ដាប់ទៅលើ:
-ការចំណាយលើកន្លែងស្នាក់នៅ: ៤ ពាន់បាត/ខែ សម្រាប់បន្ទប់គ្រែមួយ នៅទីតាំងល្អគួរសម
-ការចំណាយលើទឹកភ្លើង: ១ ០០០ បាត
-ការចំណាយលើកាតទូរស័ព្ទ: ៥០០ បាត
-ការចំណាយលើអ៊ីនធឺណិត: ៥០០ បាត
-ការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ: ៥ ០០០ បាត
-ការចំណាយលើញាំអាហារក្រៅ: ៥ ០០០ បាត ដែលជាមធ្យមចំណាយ ២០០ បាតសម្រាប់ការញាំមួយពេល ដូច្នេះអ្នកអាចញាំអាហារក្រៅផ្ទះ ២៥ ពេលឬច្រើនជាងនេះក្នុងមួយខែ
-ការចំណាយលើធ្វើដំណើរ: ១ ៥០០ បាត រាប់បញ្ចូលទាំងការធ្វើដំណើរតាមឡានក្រុង តាក់ស៊ី និងរថភ្លើងអាកាស
-ការចំណាយលើឧបករណ៍សំអាត: ១ ៥០០ បាត ដូចជាឧបករណ៍សម្អាតផ្ទះ និងបន្ទប់ទឹកជាដើម
-ការចំណាយលើការកម្សាន្តផ្សេងៗ: ៨ ០០០ បាត ដូចជាទៅមើលកុន Shopping ជាដើម
-ការចំណាយលើការបន្តទិដ្ឋាការ: ជាទូទៅអ្នកតម្រូវឲ្យបន្ត Visa ដែលចំណាយប្រមាណ ១៨ ០០០ បាតក្នុងមួយឆ្នាំ ឬគិតជាខែ ១ ៥០០ បាត
-ប្រាក់សន្សំ: ១ ៥០០ បាត
រីឯសម្រាប់ការចំណាយលើថ្លៃមន្ទីរពេទ្យ មិនត្រូវរាប់បញ្ចូលឡើយ ពោលគឺគិតតាមស្ថានភាពជាក់ស្ដែង។
គម្រោងចំណាយ ៥ ម៉ឺនបាត ឬ ១ ៥២៥ ដុល្លារ
ប្រសិនបើ អ្នកយល់ឃើញថា ៣ម៉ឺនបាត ហាក់ដូចជាមិនសូវស៊ីវិល័យ អ្នកអាចមកចាប់អារម្មណ៍គម្រោងចំណាយមួយនេះបាន ព្រោះសម្រាប់គម្រោងនេះគឺផ្ដោតសំខាន់ទៅលើការកម្សាន្ត និងកន្លែងស្នាក់នៅពិសេសជាងគម្រោងទី ១៖
ការចំណាយលើកន្លែងស្នាក់នៅ: ១០ ០០០បាត បន្ទប់គ្រែគេងមួយនៅអគារអាផាតមិន
ការចំណាយលើទឹកភ្លើង (ម៉ាស៊ីនត្រជាក់): ១ ៥០០ បាត
ការចំណាយលើកាតទូរស័ព្ទ: ១ ០០០ បាត
ការចំណាយលើអ៊ីនធឺណិត: ៥០០ បាត
ការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ: ៨ ០០០ បាត
ការចំណាយលើញាំអាហារក្រៅ: ១០ ០០០ បាត
ការចំណាយលើធ្វើដំណើរ: ២ ០០០ បាត
ការចំណាយលើឧបករណ៍សំអាត: ១ ៥០០ បាត
ការចំណាយលើការកម្សាន្តផ្សេងៗ: ១១ ០០០ បាត
ការចំណាយលើការបន្តទិដ្ឋាការ: ១ ៥០០ បាត
ប្រាក់សន្សំ: ៣ ០០០
រីឯសម្រាប់ការចំណាយលើថ្លៃមន្ទីរពេទ្យ មិនត្រូវរាប់បញ្ចូលឡើយ ពោលគឺគិតតាមស្ថានភាពជាក់ស្ដែង។
គម្រោងចំណាយ ៨ ម៉ឺនបាត ឬ ២ ៤៤០ ដុល្លារ
សម្រាប់គម្រោងចុងក្រោយនេះ គឺអ្នកអាចចាយវាយបានដោយសេរីតែម្ដង ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកថែមទាំងអាចធ្វើដំណើរកម្សាន្តទៅកាន់កន្លែងជាច្រើនទូទាំងប្រទេសថៃជារៀងរាល់ខែ ឬក៏ធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសក្បែរៗនោះដូចជា ម៉ាឡេស៊ី និងសាំងហ្គារពួរថែមទៀត៖
ការចំណាយលើកន្លែងស្នាក់នៅ: ១៨ ០០០ បាត បន្ទប់គេងគ្រែ ២ អាផាតមិននៅតំបន់កណ្តាលក្រុង
ការចំណាយលើទឹកភ្លើង: ៣ ០០០ បាត
ការចំណាយលើកាតទូរស័ព្ទ: ១ ០០០ បាត
ការចំណាយលើអ៊ីនធឺណិត: ១ ០០០ បាត
ការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ: ១០ ០០០ បាត
ការចំណាយលើញាំអាហារក្រៅ: ១២ ០០០ បាត
ការចំណាយលើធ្វើដំណើរ: ២ ០០០ បាត
ការចំណាយលើឧបករណ៍សំអាត: ១ ៥០០ បាត
ការចំណាយលើការកម្សាន្តផ្សេងៗ: ១៤ ០០០ បាត
ការចំណាយលើការបន្តទិដ្ឋាការ: ១ ៥០០ បាត
ប្រាក់សន្សំ: ៦ ០០០ បាត
នៅទីក្រុងបាងកក បើមានចំណូលត្រឹម ១ ០០០ ដុល្លារ អាចរស់នៅបានយ៉ាងស្រួលបំផុត។ ប្រសិនបើអ្នកមានលទ្ធភាពចំណាយដល់ ២ ៥០០ ដុល្លារនោះ ជីវភាពដ៏ប្រណិតនឹងរង់ចាំអ្នកនៅទីក្រុងបាងកកជាមិនខាន ហើយនេះគឺជាមូលហេតុដែលជនជាតិអឺរ៉ុបភាគច្រើនចូលចិត្តមកចូលនិវត្តនៅប្រទេសថៃ ដោយសារតែការចំណាយគឺតិចជាងប្រទេសកំណើតរបស់ពួកគេ៕
ប្រភព: tastythailand