ជឿថា ភាគច្រើនអ្នកដែលប្រើប្រាស់បណ្ដាញសង្គម Facebook ធ្លាប់អូសប៉ះវីដេអូបុរសម្នាក់ដែលមានសិល្បៈនៃការហាន់សាច់គោខុសពីចុងភៅដទៃទៀត ពោលគឺគេតែងរោយអំបិលដោយកាយវិការប្លែកៗ ហើយបុរសម្នាក់នោះគឺ មានរហស្សនាមថា Salt Bae។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

តាមពិតទៅ Salt Bae គឺមានឈ្មោះពិត Nusret Gokce ដែលលោកគឺជាជនជាតិតួកគី ហើយបច្ចុប្បន្នលោកមានវ័យ ៣៧ ឆ្នាំ។ លោកមានឈ្មោះល្បីល្បាញ គឺដោយសារយុទ្ធសាស្ត្រនៃការចម្អិនអាហារ ដែលមានភាពខុសប្លែកពីចុងភៅដទៃ ហើយវាក៏បានទាក់ទាញចំណាប់អារម្មណ៍តារាលំដាប់កំពូលៗជាច្រើនរូប មកពិសារភោជនីយាហារនៅអាហារដ្ឋានរបស់លោកជាហូរហែ។
យ៉ាងណាមិញ មុននឹងឈានមកដល់ចំណុចនេះ Salt Bae មានប្រវត្តិតស៊ូមិនធម្មតា ដោយលោកធ្លាប់ចេញរកប្រាក់ផ្គត់ផ្គង់គ្រួសារតាំងតែពីនៅវ័យក្មេង ខណៈគ្រានោះលោករៀនមិនទាំងចប់ថ្នាក់ទី ៥ ផង ដោយសារគ្រួសារជួបវិបត្តិហិរញ្ញវត្ថុ។

ដោយសារការខិតខំប្រឹងប្រែងពីក្មេង គួបផ្សំទេពកោសល្យនៃការចំអិនអាហារផង បច្ចុប្បន្ន បុរសវ័យ ៣៧ ឆ្នាំ គឺជាម្ចាស់ភោជនីយដ្ឋាន Nusr-Et ដែលមានសាខាដល់ទៅ ៦ ប្រទេសធំៗ ដែលមាននៅទីក្រុងធំៗ ដូចជានៅទីក្រុងអាប៊ូដាប៊ី និងឌូបៃនៃសហព័ន្ធអារ៉ាប់រួម ទីក្រុងដូហានៃប្រទេសកាតារ ទីក្រុងអង់ការ៉ា បូឌុមរ៉ម អ៊ីស្តង់ប៊ុល និងម៉ាម៉ារីសនៃប្រទេសតួកគី ទីក្រុងជេដានៃប្រទេសអារ៉ាប់ប៊ីសាអូឌីត ទីក្រុងម៉ៃអាមី ញូវយ៉កនៃសហរដ្ឋអាមេរិក និងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេសជាដើម។
មិនត្រឹមតែប៉ុណ្ណោះ ទ្រព្យសម្បត្តិសរុបរបស់ Salt Bae នៅក្នុងឆ្នាំ ២០២១ ត្រូវបានគេប៉ាន់ប្រមាណថាស្ថិតនៅខ្ទង់ ៧០ លានដុល្លារ ខណៈបុរសកម្ពស់ ១៦៨ cm ក៏មាននូវឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនមួយគ្រឿង ឡានទំនើបជាច្រើនគ្រឿង ក៏ដូចជាកន្លែងកម្សាន្តជាហូរហែផងដែរ។

បើទោះជាកំពុងរស់នៅជាមួយជីវិតស៊ីវិល័យក្ដី ក៏ Salt Bae បែរជាទម្លាយប្រាប់ថាមិនចង់ឲ្យគ្រប់គ្នាដើរតាមគន្លងលោកឡើយ ដ្បិតទម្រាំមានបានដូចសព្វថ្ងៃនេះ លោកត្រូវចាកចេញពីផ្ទះសម្បែង និងខ្វះភាពកក់ក្ដៅពីក្រុមគ្រួសារតាំងពីតូចក្រូចឆ្មារម៉្លេះ៕ ប្រភព: mddailyrecord