អគារខុនដូនៅតំបន់ម៉ាន់ហាថាន់ ដែលមានតម្លៃ ១៥៧ លានដុល្លារដែលទើបតៃវៃចេញកាលពីពេលថ្មីៗនេះ ត្រូវបានប្រភពមួយទម្លាយម្ចាស់កម្មសិទ្ធិលំនៅដ្ឋានតម្លៃមហាសាលនេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

ទោះបីមានបិទបាំងអត្តសញ្ញាណបុគ្គលដែលចាយលុយរយៗលានដុល្លារម្ចាស់ខុនដូរ តែតាមទម្លាយឲ្យដឹងពីភ្នាក់ងារលក់អចលនទ្រព្យបានឲ្យដឹងថា ម្ចាស់ខុនដូខាងលើគឺជាសហស្ថាបនិកក្រុមហ៊ុន Alibaba លោក Joe Tsai។

លោក Tsai ដែលជាម្ចាស់ក្រុមបាល់បោះ Brooklyn Nets NBA បានធ្វើការបញ្ជាទិញខុនដូនៅផ្លូវ 220 Central Park Sourth ក្នុងតម្លៃប្រមាណ ១៥៧,៥ លានដុល្លារ។ ស្ថិតិមួយនេះគឺជាតម្លៃលំនៅឋានថ្លៃបំផុតទី ៣ ដែលបានលក់ចេញនៅសហរដ្ឋអាមេរិក ស្របពេលលំនៅឋានថ្លៃបំផុតជាងគេគឺស្ថិតនៅអគារតែមួយ ដែលបានលក់ចេញក្នុងតម្លៃ ២៣៨ លានដុល្លារកាលពីឆ្នាំ២០១៩។

បញ្ជាក់ដែរថា ខុនដូរបស់ សហស្ថាបនិក Alibaba ស្ថិតនៅជាន់ទី ៦០ និង ៦១ ដែលអាចមើលឃើញនៅទិដ្ឋភាពនៃសួន Central Park និងទីក្រុង Manhattan បានយ៉ាងត្រជាក់ភ្នែក។ តែទោះជាយ៉ាងណា អ្នកនាំពាក្យរបស់ Tsai នៅមិនទាន់ធ្វើការបកស្រាយអ្វីនៅឡើយទាក់ទងនឹងចចាមអារ៉ាមខាងលើ ដ្បិតបច្ចុប្បន្នស្ថានភាពនៃក្រុមហ៊ុន Alibaba កំពុងស្ថិតក្នុងស្ថានការណ៍មិនសូវជាល្អប៉ុន្មាន ពោលគឺតម្លៃភាគហ៊ុនធ្លាក់រហូតដល់ ១/៣ តាំងពីខែតុលាមកម៉្លេះ៕
ប្រភព: cnbc