បើផ្អែកតាមរបាយការណ៍ Charles Schwab ដែលជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សាផ្នែកវិនិយោគបានធ្វើការសិក្សពីចំនួនទ្រព្យសម្បត្តិដែលចាត់ទុកថាជាអ្នកមាន។

បើតាមការស្ទង់មតិ និងការសិក្សា អ្នកចាំបាច់មានទ្រព្យសម្បត្តិប្រមាណ ១,៩លានដុល្លារជាមុនសិន អាចចាត់ទុកថាជាអ្នកមាន។
តាមទស្សនៈមួយនេះបានបង្ហាញថា បើសិនជាអ្នកមានលុយ ១,៩លានដុល្លារ ហើយយកវាទៅវិនិយោគ ជាមួយនឹងអត្រាការប្រាក់ប្រមាណ ៦% ក្នុងមួយឆ្នាំ នោះប្រាក់ចំណូល Passive Income បានប្រមាណ ១១៤ ០០០ដុល្លារ ជារៀងរាល់ឆ្នាំ។
ជាមួយទឹកប្រាក់ ១,៩លានដុល្លារ អ្នកអាចចំណាយផ្សេងៗលើជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាការដើរកម្សាន្ត ការទិញរបស់របរប្រើប្រាស់តាមតម្រូវការ។ យ៉ាងណាមិញ បើអ្នកមានទ្រព្យ តែមានបំណុលច្រើនវាគឺជារឿងមួយផ្សេងទៀត៕