មិនថាអ្នកមាន ឬមនុស្សទូទៅឡើយ រមែងតែងជួបប្រទះជាមិនខាននូវបញ្ហាស្ត្រេស ហើយប្រសិនបើអ្នកមានទ្រព្យកាន់តែច្រើន បញ្ហាក៏កាន់តែមានច្រើនដូចគ្នាដែរ។

ជឿថា គ្រប់គ្នាសុទ្ធតែមានវិធីរៀងៗខ្លួនសម្រាប់កាត់បន្ថយភាពស្ត្រេស ដូចជាដើរលេងលំហែអារម្មណ៍ ស្ដាប់ចម្រៀង លេងហ្គេម ឬក៏ទៅញាំភេសជ្ជៈត្រជាក់ៗជាដើម។
សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសេដ្ឋី ៥ រូបលើពិភពលោក ចែករំលែកពីការកាត់បន្ថយស្រ្តេសដែលគ្រប់គ្នា យកមកអនុវត្តជាប្រចាំថ្ងៃបាន៖
1/ Bill Gates អានសៀវភៅរយៈពេល ១ ម៉ោងជារៀងរាល់ថ្ងៃ

ដើម្បីបន្ធូរអារម្មណ៍ដែលទទួលបានការរវល់ពេញមួយថ្ងៃ ស្ថាបនិក Microsoft ទម្លាយឲ្យដឹងថា លោកចូលចិត្តអានសៀវភៅរយៈពេល ១ ម៉ោងមុនចូលសម្រាន្តជារៀងរាល់ថ្ងៃ មិនថាទោះយប់ប៉ុណ្ណាឡើយ។
លោកបានប្រាប់ទៅកាន់ The Seattle Times ថា៖ “ការអានសៀវភៅគឺជាចំណែកមួយនៃការជួយឲ្យគេងលក់ស្រួល”។ ដោយឡែកសៀវភៅដែលលោកបានអានមានដូចជា String Theory របស់អ្នកនិពន្ធ David Foster Wallace និង Shoe Dog របស់ស្ថាបនិកក្រុមហ៊ុន Nike លោក Phil Knight ជាដើម។
2/ Warren Buffett តែងលេងឧបករណ៍តន្ត្រី Ukulele

ខុសពីមិត្តយល់ចិត្ត Bill Gates, បិតាវិនិយោគិន Warren Buffett តែងលេងឧបករណ៍តន្ត្រី Ukulele ជារឿយៗដើម្បីកាត់បន្ថយភាពស្ត្រេស ក៏ដូចជាភាពហត់នឿយពីការងារជាដើម។
បើតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ University of California ទម្លាប់នៃការលេងឧបករណ៍ភ្លេង គឺពិតជាអាចកាត់បន្ថយភាពស្ត្រេសបានពិតមែន។
3/ Sheryl Sandberg បិទទូរស័ព្ទមុនចូលគេង

ប្រធាននាយកប្រតិបត្តិ Facebook អ្នកស្រី Sheryl Sandberg តែងផ្ដល់ដំបូន្មាន និងតែងតែប្រាកដចិត្តថា ទូរស័ព្ទរបស់អ្នកស្រីគឺបានបិទមុនចូលសម្រាន្ត។
កាលពីឆ្នាំ ២០១១ អ្នកស្រីបានប្រាប់ទៅកាន់ USA Today ថា ការដែលធ្វើបែបនេះ គឺពិតជារឿងដែលពិបាកទទួលយក តែអ្នកស្រីចាំបាច់ត្រូវធ្វើដូច្នេះ ដើម្បីរំងាប់អារម្មណ៍នឿយហត់ដែលមានពេញមួយថ្ងៃ។
4/ Jack Dorsey រត់ហាត់ប្រាណ

ខុសពីអ្នកមុនៗ ស្ថាបនិកបណ្ដាញសង្គម Twitter បែរជាចូលចិត្តបញ្ចេញកម្លាំងដើម្បីកាត់បន្ថយភាពស្ត្រេសទៅវិញ ដោយលោកតែងរត់ហាត់ប្រាណចម្ងាយជិត ១០ គីឡូជារៀងរាល់ព្រឹក។ នេះបើតាមការចុះផ្សាយរបស់ New York Magazine។
ដោយឡែកតាមការស្រាវជ្រាវពី Princeton University ក៏បង្ហាញដែរថា ការធ្វើលំហាត់ប្រាណ គឺធ្វើឲ្យខួរក្បាលដំណើរការប្រសើរជាងមុន ហើយវាក៏ជួយកាត់បន្ថយភាពស្ត្រេស និងភាពឆាប់តក់ស្លុតបានមួយកម្រិតដែរ។
5/ Oprah Jeffrey Mayer ធ្វើសមាធិ

ពិធីការនីល្បីឈ្មោះរូបនេះ គឺទម្លាយឲ្យដឹងថា ក្នុងមួយថ្ងៃអ្នកស្រីធ្វើសមាធិ ២ ដង គឺពេលព្រឹកមុនធ្វើការម្ដង និងមុនចូលគេងម្ដងទៀត ដើម្បីបន្ធូរភាពតានតឹងពីការងាររវល់មួយថ្ងៃពេញ។
ដោយពេញចិត្តជាមួយការសមាធិពេក Oprah ថែមទាំងបង្កើតកម្មវិធីសមាធិឲ្យដាក់ដោនឡូដតាមទូរស័ព្ទដៃថែមទៀត ដែល App នោះមានឈ្មោះថា 21-Day Meditation Experience៕
ប្រភព: cnbc