ដឹងទេ Ronaldo គ្រាន់តែ​បង្ហោះ​រូប​មួយ​សន្លឹក​លើ Instagram ស៊ីថ្លែ​ប៉ុន្មាន?

អន្តរជាតិ

បច្ចុប្បន្ន​ អ្នកណា​ដែល​ថា​មិន​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​នោះ ហើយ​ក្នុង​ចំណោម​បណ្ដាញ​សង្គម​ទាំងអស់ Instagram និង Facebook គឺ​អាច​និយាយ​បាន​ថា​មាន​ភាព​ទូលំទូលាយ​ជាងគេ ដោយ​អាជីវករ​ខ្លះ​ថែមទាំង​អាច​ធ្វើការ​ផ្សព្វផ្សាយ​ផលិតផល​របស់​ពួកគេ​បាន​ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​នោះ ដើម្បី​ឲ្យ​ផលិតផល​របស់​ពួកគេ​កាន់តែ​ទទួល​បាន​ការ​គាំទ្រ​ខ្ពស់ អាជីវករ​ម្នាក់ៗ​ត្រូវ​ព្យាយាម​ជួល​តារា​ Facebook ឬ Instagram ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​អស់​ទាំងនោះ ហើយ​សម្រាប់​នៅ​ប៉ែក​អឺរ៉ុប​វិញ ជាទូទៅ​ហាង​ Brand ធំៗ​តែង​ជួល​តារា​សម្ដែង ឬ​បុគ្គល​មាន​ឥទ្ធិពល​មក​ប្រ​ម៉ូត​ផលិតផល​របស់​ពួកគេ។

ខាងក្រោម​គឺ​ជា​តារាង​តម្លៃ​ដែល​តារា​ Instagram ទទួល​បាន​ពី​ការ​ថត​ផ្សាយ​ផលិតផល​ក្នុង​មួយ Post៖

  1. Cristiano Ronaldo មាន​ចំនួន​អ្នក​ Follower ៣២១ លាន​គណនី​ ស៊ីថ្លៃ​ ១,៦ លាន​ដុល្លារ​/ Post
  2. Dwayne Johnson ហៅ The Rock មាន​ចំនួន​អ្នក​ Follower ២៥៨ លាន​គណនី​ ស៊ីថ្លៃ​ ១,៥២ លាន​ដុល្លារ​/ Post
  3. Ariana Grande មាន​ចំនួន​អ្នក​ Follower ២៥៦ លាន​គណនី​ ស៊ីថ្លៃ​ ១,៥១ លាន​ដុល្លារ​/ Post
  4. Kylie Jenner មាន​ចំនួន​អ្នក​ Follower ២៥៤ លាន​គណនី​ ស៊ីថ្លៃ​ ១,៤៩ លាន​ដុល្លារ​/ Post
  5. Selena Gomez មាន​ចំនួន​អ្នក​ Follower ២៤៨ លាន​គណនី​ ស៊ីថ្លៃ​ ១,៤៦ លាន​ដុល្លារ​/ Post
  6. Kim Kardashian មាន​ចំនួន​អ្នក​ Follower ២៤០ លាន​គណនី​ ស៊ីថ្លៃ​ ១,៤២ លាន​ដុល្លារ​/ Post
  7. Lionel Messi មាន​ចំនួន​អ្នក​ Follower ២៤០ លាន​គណនី​ ស៊ីថ្លៃ​ ១,១៧ លាន​ដុល្លារ​/ Post
  8. Beyonce មាន​ចំនួន​អ្នក​ Follower ១៩៧ លាន​គណនី​ ស៊ីថ្លៃ​ ១,១៤ លាន​ដុល្លារ​/ Post
  9. Justin Bieber មាន​ចំនួន​អ្នក​ Follower ១៨៦ លាន​គណនី​ ស៊ីថ្លៃ​ ១,១១ លាន​ដុល្លារ​/ Post
  10. Kendall Jenner មាន​ចំនួន​អ្នក​ Follower ១៧៨ លាន​គណនី​ ស៊ីថ្លៃ​ ១,០៥ លាន​ដុល្លារ​/ Post

ប្រភព: hopperhq