ផ្ទាំង​គំនូរ​តម្លៃ​ ២៤០ លាន​ដុល្លារ​មួយ​ផ្ទាំង​បាត់បង់​រាប់​រយ​ឆ្នាំ បែរ​ជា​រក​ឃើញ​ដោយ​ចៃដន្យ​ទៅវិញ

អន្តរជាតិ

​ផ្ទាំងគំនូរ​ដែល​មាន​ឈ្មោះថា The Adoration of the Magi ដែល​គូរ​ឡើង​ដោយ​វិចិត្រករ​អាល្លឺម៉ង់​ល្បីឈ្មោះ Rembrandt Harmenszoon van Rijn ដែល​គេ​និយម​ហៅ​លោក Rembrandt ត្រូវ​​គេ​ជឿ​ថា​ បាត់បង់​អស់​រយៈកាល​រាប់​រយ​ឆ្នាំ​មក​ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​ការ​ចុះផ្សាយ​ពី CNN បាន​ឲ្យ​ដឹង​ថា គំនូរ​ប្រេង​ The Adoration of the Magi គឺ​រៀបរាប់​អំពី​អ្នកប្រាជ្ញ ៣ រូប​បាន​ទៅ​សួរ​សុខទុក្ខ​ព្រះ Jesus ពេល​ទ្រង់​ទើប​នឹង​ប្រសូត ខណៈ​គេ​ជឿ​ថា លោក Rembrandt បាន​គូរ​គំនូរ​មួយ​ផ្ទាំង​នេះ​នៅ​ចន្លោះ​ឆ្នាំ ១៦៣២-១៦៣៣។

តែ​ទោះ​ជា​យ៉ាងណា​ គេ​គិត​ថា ​ផ្ទាំងគំនូរ​ដើម​គឺ​ត្រូវ​បាន​បាត់បង់​យូរលង់​ណាស់​មក​ហើយ ពោល​គឺ​នៅ​សល់​តែ​ផ្ទាំងគំនូរ​ចម្លង​ពាសពេញ​តំបន់​អឺរ៉ុប​មក​ទល់​សព្វថ្ងៃ។

រហូត​ដល់​ថ្ងៃ​មួយ​គំនូរ​មួយ​ផ្ទាំង​ដែល​ព្យួរ​នៅ​ក្នុង​ផ្ទះ​នៃ​ទីក្រុង​រ៉ូម​ ប្រទេស​អ៊ីតាលី បាន​ធ្លាក់​ពី​ជញ្ជាំង និង​បាន​យក​ទៅ​ជួសជុល​កាលពី​ឆ្នាំ ២០១៦ ដោយ​អ្នក​ជំនាញ Antonella Di Francesco។ គ្រាន់តែ​ឃើញ​គំនូរ​ភ្លាម Di Francesco ចាប់ផ្ដើម​សង្ស័យ​ថា វា​អាច​ជា​គំនូរ​ដើម ហើយ​បន្ទាប់ពី​សិក្សា​យ៉ាង​ល្អិតល្អន់ អ្នកស្រី​ក៏​ប្រាកដ​ចិត្ត​ថា វា​ពិតជា​គំនូរ​ស្នាដៃ​ដើម​របស់ Rembrandt មែន។

ដោយឡែក​បើ​តាម​ការ​ចុះផ្សាយ​ពី The Hill គ្រួសារ​ដែល​គ្រប់គ្រង​គំនូរ​ប្រេង​មួយ​ផ្ទាំង​នេះ គ្មាន​គម្រោង​ចង់​លក់​វា​ឡើយ បើ​ទោះជា​តម្លៃ​របស់​វា​ស្ថិត​ក្នុង​ចន្លោះ​ពី ៨៣,៥ ទៅ ២៤០ លាន​ដុល្លារ​ក្ដី។ ជំនួស​មក​វិញ ពួកគេ​យល់​ព្រម​ដាក់​លក្ខខណ្ឌ​ជួល​ជាមួយ​សារមន្ទីរ​ ដើម្បី​ដាក់​តាំង​បង្ហាញ​ស្នាដៃ​ល្អឯក​មួយ​នេះ​ ទៅ​កាន់​ទី​សាធារណៈ៕

ប្រភព: therichest