ឧកញ៉ាញូវសន៍ធ្លាប់បានណែនាំប្រិយមិត្តអ្នកអាន ឲ្យស្គាល់មហាសេដ្ឋីមានដាច់គេតាមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដូចជាប្រទេសវៀតណាម និងថៃ សិង្ហបុរី ។
សម្រាប់អត្ថបទនេះផងដែរ ពួកយើងសូមធ្វើការណែនាំពីមហាសេដ្ឋីប្រចាំប្រទេស ៥ រូបផ្សេងទៀត ដែលនៅអាស៊ីអាគ្នេយ៍យើង គឺប្រទេសមីយ៉ាន់ម៉ា។
5/ Aung Thet Mann មានទ្រព្យសម្បត្តិ ៤,២ ពាន់លានដុល្លារ
បើកក្បាលបញ្ជីដំបូងគឺ Aung Thet Mann ដែលគេនិយមហៅលោកថា Shwe Mann Ko Ko ដែលជាអ្នកជំនួញជនជាតិភូមា និងបច្ចុប្បន្នជានាយកប្រតិបត្តិនៃក្រុមហ៊ុន Ayer Shwe Wah។ ប្រវត្តិគ្រួសាររបស់លោកក៏មិនធម្មតាដែរ ដោយមានឪពុក Shwe Mann ជាអតីតឧត្តមសេនីយ៍យោធា និងជាប្រធានសភា Pyithu Hluttaw ថែមទៀត។ លោក Aung Thet បានបញ្ចប់ថ្នាក់សិក្សាបរិញ្ញាប័ត្រពីវិទ្យាស្ថាន Yangon Institute of Economics។
4/ Zaw Zaw មានទ្រព្យសម្បត្តិ ៥ ពាន់លានដុល្លារ
Zaw Zaw គឺជាមហាសេដ្ឋីភូមាដែលមានជំនួញជាច្រើននៅក្នុងដៃដូចជា វិស័យធនាគារ សំណង់ សណ្ឋាគារ ទេសចរណ៍ កសិកម្មជាដើម។ បច្ចុប្បន្ន លោកគឺជាប្រធាននៃក្រុមហ៊ុនយក្សមួយប្រចាំប្រទេស Max Myanmar Group of Companies។
4/ បងប្អូនត្រកូល Aung មានទ្រព្យសម្បត្តិ ៥ ពាន់លានដុល្លារ
Pyi Aung និង Nay Aung គឺជាម្ចាស់ក្រុមហ៊ុនជួញដូរឈើ និងផលិតផលកសិកម្មធំបំផុតប្រចាំប្រទេស Aung Yee Phyo Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ IGE Group of Companies។ បងប្អូនត្រកូល Sung មានឪពុកជាអ្នកនយោបាយ និងជាអតីតឧត្តមសេនីយ៍យោធាមួយរូបផងដែរ។
2/ Tun Myint Naing មានទ្រព្យសម្បត្តិ ៥,៥ ពាន់លានដុល្លារ
លោក Tun Myint Naing ដែលគេនិយមហៅលោកថា Steven Law និង Lo Ping Zhong គឺជាអ្នកជំនួញភូមា ដែលគ្រប់គ្រងក្រុមហ៊ុនធំបំផុតនៅក្នុងប្រទេស Asia World។ មិនខុសពីអ្នកមុនៗ ឪពុករបស់លោកគឺ Lo Hsing Han គឺជាអ្នកជំនួញ និងស្ដេចគ្រឿងញៀនសំខាន់មួយរូបនៅអាស៊ីអាគ្នេយ៍ តែបានចែកឋានកាលពីឆ្នាំ ២០១៣។
1/Tay Za មានទ្រព្យសម្បត្តិ ៦,៨ ពាន់លានដុល្លារ
Tay Za មហាសេដ្ឋីមានបំផុតនៅភូមា គឺជាប្រធានក្រុមហ៊ុន Htoo Group of Companies។ លោកក៏ជាសហការីដ៏ជិតស្និទ្ធបំផុតរបស់អតីតប្រមុខរដ្ឋ Than Shwe ថែមទៀត ហើយអ្វីដែលកាន់តែអស្ចារ្យ គឺលោកជាអ្នកជំនួញភូមាដំបូងបង្អស់ដែលបង្ហាញខ្លួនលើក្របមុខ Forbes Asia និងរក្សាតំណែងជាអ្នកមានបំផុតនៅមីយ៉ាន់ម៉ាមកទល់សព្វថ្ងៃ៕
ប្រភព: topmost10