គិតត្រឹមសប្តាហ៍នេះ ទ្រព្យសម្បត្តិទាំងអស់របស់លោក Arnault ប្រធានក្រុមហ៊ុន Louis Vuitton កើនឡើងដល់ ១៩៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមការកត់ត្រា និងតាមដានរបស់ទស្សនាវដ្តីForbes។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ទ្រព្យសម្បត្តិដ៏មហាសាលរបស់មហាសេដ្ឋីកំពូលលើពិភពលោកនេះ ខ្ពស់ជាងទ្រព្យសម្បត្តិរបស់ លោក Jeff Bezos ដែលមានប្រហែល១៨៦ពាន់ដុល្លារ ។ ការគ្រងដំណែងជាកំពូលអ្នកមានក្នុងពិភពលោក របស់ប្រធានក្រុមហ៊ុន Louis Vuitton រូបនេះ ក៏ដោយសារតែលោកធ្លាប់បានបោះលុយ ទិញភាគហ៊ុន ៤៤ភាគរយ នៃក្រុមហ៊ុននេះ តាំងអំឡុងចុងទសវត្សឆ្នាំ១៩៨០មកម៉្លេះ។
បើរួមបញ្ចូលជាមួយនឹងក្រុមហ៊ុនក្នុងគ្រួសារមួយទៀត លោក Arnault ពេលនេះមានចំណែក៤៧ភាគរយនៃក្រុមហ៊ុនLouis Vuitton ដែលមានតម្លៃទីផ្សារសរុប៤១៦ពាន់លានដុល្លារ។
ក្រុមហ៊ុនLouis Vuitton បានស្ទុះឡើងយ៉ាងខ្លាំងតាំងពីមានវិបត្តិកូវីដ១៩មក ហើយផលិតផលជាច្រើនដែលមានម៉ាកLV លក់ដាច់ និងទទួលបានផលចំណេញខ្ពស់ តាំងពីដើមឆ្នាំ២០២១មក។ ត្រឹមរយៈពេល ៣ខែ អំឡុងពេលវិបត្តិកូវីដរាតត្បាតនេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ បានកើនឡើងរហូតដល់ ១៧.៤ពាន់លានដុល្លារ កើនឡើងប្រមាណ ១៤ភាគរយ ធៀបនឹងពេលមិនទាន់មានវិបត្តិជំងឺសកលនេះ។
ការធ្លាក់ចុះអស់៧ភាគរយរបស់ក្រុមហ៊ុនAmazon កាលពីសប្តាហ៍មុនបានរុញច្រានលោកArnault ឱ្យដណ្តើមតំណែងជាកំពូលអ្នកមានពីលោកBezos ដែលខាតលុយអស់ប្រហែល១៤ពាន់លានដុល្លារក្នុងពេលត្រឹមតែមួយថ្ងៃ។ ចំណាត់ថ្នាក់កំពូលអ្នកមានលំដាប់លេខ៣បច្ចុប្បន្នគឺលោកElon Musk ដែលមានទ្រព្យសរុបជាង១៦០ពាន់លានដុល្លារ។
ក្រុមហ៊ុន Louis Vuitton គឺជាម៉ាកយីហោល្បីល្បាញលំដាប់ពិភពលោក គ្របដណ្តប់លើយីហោល្បីៗជាច្រើន ដូចជាប្រេន Louis Vuitton, Christian Dior, Bulgari, Tag Heuer, Sephora និង Hennessy ជាដើម៕ ប្រភព៖ Forbes