ក្រុមហ៊ុន Virgin Galactic បង្កើន​តម្លៃ​​សំបុត្រ​មួយ​ទ្វេ​ជាពីរសេដ្ឋីៗ​ណា​ចង់​ឡើង​ទៅ​លេង​ទី​អវកាស​​

អន្តរជាតិ

​ការ​ប្រកួត​រវាង​មហាសេដ្ឋី​ និង​មហាសេដ្ឋី​ក្នុង​ដំណើរកម្សាន្ត​​ទៅ​កាន់​លំហ​អាច​សន្មត​បាន​ថា​សេដ្ឋី Richard Branson បាន​យក​ឈ្នះ ស្ថាបនិក​ក្រុមហ៊ុន Amazon លោក Jeff Bezos ដោយសារយាន​​ Virgin Galactic បាន​ធ្វើ​ការហោះហើរ​មុន​ Blue Origin។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់​ពី​ជោគជ័យ​​ដំណើរ​កម្សាន្ត​ដ៏ព្រឺព្រួច​បែប​មហាសេដ្ឋី​នេះ​ ក្រុមហ៊ុន Virgin Galactic បាន​ប្រកាស​លក់​សំបុត្រ​ដំណើរ​កម្សាន្ត​ទៅ​កាន់​លំហអាកាស​សាជាថ្មី​ ដោយ​តម្លៃ​សំបុត្រ​លើក​នេះ​គឺ​ចាប់ពី ៤៥០ ០០០ ដុល្លារ​ឡើង​ទៅ។

តម្លៃ​នេះ​គឺ​កើន​​ទ្វេដង បើ​ធៀប​មុន​ពេល Richard ហោះហើរ​ទៅ​ទី​អវកាសលើក​ទីមួយ ដែល​កាល​នោះ​សំបុត្រ​កក់​ចន្លោះ​ពី ២០ ទៅ​ ២៥ ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ។ ក្រុមហ៊ុន​ក៏​ផ្ដល់​ជា​ជម្រើស​សម្រាប់​អតិថិជន​ដូចជា​មាន​កៅអី​ម្នាក់ឯង កៅអី​ ២ ជាប់គ្នា​សម្រាប់​គូស្នេហ៍ មិត្តភក្ដិ ឬ​គ្រួសារ និង​ជម្រើស​អស្ចារ្យ​គឺ ម៉ៅ​ផ្ដាច់​មួយ​យាន​តែ​ម្ដង។

យាន​អវកាស​របស់ Virgin គឺ​រចនា​មក​ផ្ទុក​បាន​ចំនួន​មនុស្ស ៦ នាក់ តែ​ក្រុមហ៊ុន​ចេញមុខ​អះអាង​ថា បច្ចុប្បន្ន ៤ នាក់​ក្នុង​មួយ​យាន​ គឺ​ជា​ចំនួន​ដែល​ក្រុមហ៊ុន​កំណត់​៕

ប្រភព: scmp