ក្រុមភេរវករតាលីបង់ទើបនឹងវាយដណ្ដើមកាន់កាប់រដ្ឋធានី Kabul នៃប្រទេសអាហ្វហ្គានីស្ថានកាលពីពេលថ្មីៗនេះ បើទោះជាកងទ័ពនៃប្រទេសអាហ្វហ្គានីស្ថានមានចំនួនច្រើនជាងក្រុមឧទ្ទាមក្ដី។
យ៉ាងណា គេជឿថាហេតុផលមួយក្នុងចំណោមហេតុផលច្រើនទៀត ដែលនាំឲ្យក្រុមតាលីបង់អាចវាយដណ្ដើមរដ្ឋធានីជោគជ័យបែបនេះ គឺដោយសារចំណូលនៃក្រុមមួយនេះ គឺមានច្រើនជាង ក្រសួងការពារជាតិនៃផ្ទៃប្រទេសដល់ទៅ ៣ ដងឯណោះ ជាហេតុនាំឲ្យក្រុមភេរវករនេះមានសព្វាវុធទំនើបៗជាងកងទ័ពអាហ្វហ្គានីស្ថាន។
កាលពីឆ្នាំ ២០១៦ តាលីបង់ត្រូវបាន Forbes ចាត់ទុកជាក្រុមភេរវករមានបំផុតទី ៥ ដែលកាលនោះចំណូលប្រចាំឆ្នាំរបស់ពួកគេគឺប្រមាណ ៤០០ លានដុល្លារ តែ ៥ ឆ្នាំក្រោយ តាលីបង់ក្លាយជាក្រុមភេរវករមានបំផុតទី ២ លើពិភពលោកជាមួយប្រាក់ចំណូលប្រចាំឆ្នាំ ១,៦ ពាន់លានដុល្លារច្រើនជាងមុនដល់ទៅ ៤០០%។ នេះបើតាមរបាយការណ៍ពីអង្គការ NATO។
ត្រឹមជាក្រុមឧទ្ទាមមួយក្រុមសោះ ហេតុអ្វីមានលុយច្រើនម្លឹងៗ? ប្រភពចំណូលធំៗរបស់ក្រុមតាលីបង់ដូចតទៅ៖
- ទទួលបានពីការជីករ៉ែ ៤៦៤ លានដុល្លារ
- ទទួលបានពីការលក់គ្រឿងញៀន ៤១៦ លានដុល្លារ
- ទទួលបានពីការឧបត្ថម្ភក្រៅប្រទេស ២៤០ លានដុល្លារ
- ទទួលបានពីការនាំចេញ ២៤០ លានដុល្លារ
- ទទួលបានពីការបង់ពន្ធ ឬថ្លៃការពារតាមតំបន់ ១៦០ លានដុល្លារ
- ទទួលបានពីវិស័យអចលនទ្រព្យ ៨០ លានដុល្លារ
បញ្ជាក់ថា កាលពីឆ្នាំ ២០២០ រាជរដ្ឋាភិបាលប្រទេសអាហ្វហ្គានីស្ថានមានរបាយការណ៍ប្រាក់ចំណូលរហូតដល់ ៥,៥ ពាន់លានដុល្លារ តែពួកគេចំណាយត្រឹម ២% នៃចំនួនទាំងអស់នោះទៅកាន់ក្រសួងការពារជាតិប៉ុណ្ណោះ ខុសប្លែកពីតាលីបង់ ចំណូលរបស់ពួកគេទាំងប៉ុន្មាន គឺបែងចែកជាធំទៅផ្នែកសព្វាវុធ។
ប្រភព: indiatoday