ទីក្រុងឌូបៃ គឺជាទីក្រុងប្រណិតបំផុតមួយនៅលើពិភពលោក ដោយសារមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង បច្ចេកវិទ្យាទំនើប កន្លែងកម្សាន្តប្លែកភ្នែក និងជាពិសេសប្រមូលផ្ដុំទៅដោយសេដ្ឋីៗជាច្រើននាក់ថែមទៀត។
ដោយសារជាទីក្រុងទំនើប ដូច្នេះការចំណាយនៅទីក្រុងមួយនេះ ក៏អស់មិនតិចឡើយ ជាពិសេសគឺសម្រាប់កន្លែងស្នាក់អាស្រ័យដូចជា សណ្ឋាគារជាដើម ព្រោះនៅទីនោះ សណ្ឋាគារនីមួយៗគឺបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបៗ ដូច្នេះហើយតម្លៃនៃការស្នាក់នៅក៏មិនថោកប៉ុន្មានដែរ។
តទៅនេះ គឺជាបញ្ជីឈ្មោះសណ្ឋាគារ ១០ កន្លែងថ្លៃបំផុតនៅទីក្រុងឌូបៃ ដែលមានខ្លះតម្លៃរាប់ម៉ឺនដុល្លារក្នុងមួយយប់៖
១០/ Qasr Al Sarab Desert Resort By Anantara

មានទីតាំងស្ថិតនៅចំកណ្ដាលវាលខ្សាច់ល្វឹងល្វើយតែម្ដងដោយរចនាឡើងតាមបែបប្រាសាទមជ្ឈិមសម័យ ដែលមានអាងហែលទឹកដ៏ធំបែរមុខទៅរកវាលខ្សាច់ល្ហល្ហេវ។ តម្លៃស្នាក់មួយយប់គឺចន្លោះពី ៣២៥ ដុល្លារទៅ ១ ១២៥ ដុល្លារ។
៩/ Al Maha Desert Resort & Spa

សណ្ឋាគារនេះក៏ស្ថិតនៅកណ្ដាលវាលខ្សាច់ដែរ ដោយមានការរចនាបន្ទប់តាមបែបតង់ដាច់ដោយឡែក និងមានអាងហែលទឹកផ្ទាល់ខ្លួន រីឯតម្លៃវិញគឺប្រមាណ ៣ ០០០ ដុល្លារ/យប់។
៨/ The W

សណ្ឋាគារមួយនេះជាមែកធាងនៃក្រុមហ៊ុនលំដាប់ពិភពលោក Marriott International ដែលគ្រប់គ្រងសណ្ឋាគារល្បីៗជាច្រើនកន្លែងជុំវិញពិភពលោក។ The W មានទីតាំងនៅកោះ The Pal ជាប្រជុំទៅដោយសណ្ឋាគារទំនើបៗ ហើយបើតាមសេចក្ដីរាយការណ៍ពី Lux Habitat បានឲ្យដឹងថា បើចង់ចាយពេលនៅទីនោះមួយយប់ អ្នកត្រូវចំណាយប្រមាណ ៧ ៣៥០ ដុល្លារ។
៧/ Armani Hotel Dubai

គ្រាន់តែឃើញឈ្មោះ គឺដឹងបាត់ទៅហើយថា សណ្ឋាគារនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនល្បីឈ្មោះ The Armani ហើយវាក៏ត្រូវបានរចនាដោយស្ថាបនិកក្រុមហ៊ុន Giorgio Armani ដោយផ្ទាល់ទៀតផង។ ដោយឡែកតម្លៃវិញ គឺប្រមាណ ១២ ២៥០ ដុល្លារ។
៦/ Four Season Jumeirah

មិនខុសគ្នាពី The W ទេ Four Season Jumeirah ក៏មានសាខាជាច្រើនកន្លែងជុំវិញពិភពលោកដែរ ដោយនៅទីក្រុងឌូបៃ តម្លៃនៃការស្នាក់នៅមួយយប់នៅទីនោះគឺប្រមាណ ១២ ៥០០ ដុល្លារ។
៥/ Atlantis The Palm

ដោយសារមានទីតាំងស្ថិតនៅលើកោះ The Palm ដែលជាកោះសិប្បនិមិត្តច្នៃឡើងឲ្យមានរូបរាងដូចដើមត្នោត Atlantis The Palm អាចនិយាយបានថាជាសណ្ឋាគារប្រណីតបំផុតលើលោក រីឯតម្លៃ
វិញក៏មិនថោកប៉ុន្មានដែរ ដោយអ្នកត្រូវចាយប្រមាណ ១៧ ៦៩០ ដុល្លារដើម្បីស្នាក់នៅទីនោះមួយយប់។
៤/ One&Only The Palm

ប្រសិនបើអ្នកគិតថា Atlantis The Palm នៅមិនទាន់ល្អឥតខ្ចោះ អ្នកក៏អាចមកស្នាក់នៅ One&Only The Palm វិញដែលមានទីតាំងនៅលើកោះសិប្បនិមិត្ត The Palm ដូចគ្នា តែមានតម្លៃថ្លៃជាង Atlantis The Palm ដោយវាមានតម្លៃរហូតដល់ ២០ ០០០ ដុល្លារ/យប់ ហើយបន្ទប់នីមួយៗសុទ្ធតែមានអាងទឹកផ្ទាល់ខ្លួន។
៣/ Palazzo Versace Dubai

គ្រាន់តែឃើញឈ្មោះ អ្នកអាចស្មានដឹងបន្តិចៗហើយថា វាស្ថិតក្នុងលំដាប់អភិជនកម្រិតណា ព្រោះ Palazzo Vercace Dubai គឺទទួលបានការបណ្ដាក់ទុនរហូតដល់ ៦៥០ លានដុល្លារក្នុងការសាងសង់។ រីឯតម្លៃវិញ គឺមានចាប់ពី ៦៥០ ដុល្លាររហូតដល់ ២១ ៧៨០ ដុល្លារឯណោះក្នុងមួយយប់។
២/ Burj Al Arab Jumeirah

Burj Al Arab Jumeirah គឺជាប់ឈ្មោះជាសណ្ឋាគារប្រណីតបំផុតក្នុងពិភពលោក ដ៏ដូចជាមានអាហារដ្ឋានល្អដាច់គេថែមទៀត ជាមួយនឹងសេវាកម្មដ៏ល្អឯក ដូចជាមានរថយន្ត Rolls Royce ចាំដឹកអតិថិជន និងមានឆ្នេរឯកជនផងដែរ។
ដូច្នេះហើយវាមិនមែនជារឿងចម្លែកឡើយ ដែលសណ្ឋាគារមួយនេះក្លាយជាសណ្ឋាគារប្រណីតបំផុតក្នុងលោក និងមានតម្លៃថ្លៃរហូតដល់ ២៣ ០០០ ដុល្លារ/យប់នោះ។
១/ Bulgari Resort

លេខ ២ ក្នុងបញ្ជីថ្លៃដល់ ២៣ ០០០ ដុល្លារទៅហើយ ចុះទម្រាំ Bulagri Resort ដែលឈរនៅលើគេវិញ? សណ្ឋាគារលំដាប់ជាន់ខ្ពស់នេះ មិនបានបញ្ចេញតម្លៃជាសាធារណៈឡើយ តែមានប្រភពជាច្រើនបានអះអាងថា តម្លៃមួយយប់ជាង ២៣ ០០០ ដុល្លារ។
គោលបំណងនៃការបង្កើតសណ្ឋាគារមួយនេះ គឺចង់ឲ្យអតិថិជនទទួលបានអារម្មណ៍ដូចនៅឋានសួគ៌ឯកជន ដែលធ្វើឡើងដាច់ដោយឡែកពីគេ គ្មានអគារធំៗជុំវិញឡើយ៕
ប្រភព: therichest