មិនខ្វះទេ សេដ្ឋីៗដែលចូលចិត្តចាយលុយលើសម្ភារៈ មិនថាឡាន ឬរបស់របរផ្សេងៗតាមអ្វីដែលពួកគេចង់បាន។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
មិនមែនគ្រប់មហាសេដ្ឋីសុទ្ធតែខ្វាយខ្វល់ជាមួយសម្ភារៈនិយមអស់ទាំងនេះឡើយ។ ជាក់ស្ដែង Bill Gates នៅតែពាក់នាឡិកាតម្លៃក្រោម ៧០$ ខណៈ Mark Zuckerberg នៅតែពាក់អាវយឺតពេលឡើងកម្មវិធីនានា។
ឧកញ៉ញ៉ូស៍ នាំឲ្យស្គាល់មហាសេដ្ឋីល្បីឈ្មោះ ១០ រូប មានប្រាក់វាល់លានតែនៅជិះរថយន្តចាស់តម្លៃអន់ជាង Prius ផង៖
- Jeff Bezos មានទ្រព្យសម្បត្តិប្រមាណ ១២៥,៦ពាន់លានដុល្លារ តែនៅជិះរថយន្ត Honda Accord ឆ្នាំ ២០១៣ ដែលមានតម្លៃត្រឹម ២២ ០០០ ដុល្លារដដែល។
- Bill Gates មានទ្រព្យសម្បត្តិប្រមាណ ១០៩,១ពាន់លានដុល្លារ តែនៅជិះរថយន្ត Ford Focus ឆ្នាំ ២០០៨ ដែលមានតម្លៃតិចជាង ១៥ ០០០ ដុល្លារ ឬថ្លៃបំផុត ២២ ០០០ ដុល្លារ។
- Warren Buffett មានទ្រព្យសម្បត្តិប្រមាណ ១១៣,៦ពាន់លានដុល្លារ តែនៅជិះរថយន្ត Cadillac DTS ដល់ទៅជាង ១០ ឆ្នាំ រហូតកូនស្រីបញ្ចុះបញ្ចូលឲ្យដូររថយន្តទើបលោកព្រមដូរយកម៉ាក Cadillac XTS ដែលមានតម្លៃ ៤៥ ០០០ ដុល្លារម្ដង។
- Mark Zuckerberg មានទ្រព្យសម្បត្តិប្រមាណ ៧៤,១ពាន់លានដុល្លារ តែនៅជិះរថយន្ត Acura TSX ដែលមានតម្លៃត្រឹម ៣០ ០០០ ដុល្លារដដែល។
- Larry Page មានទ្រព្យសម្បត្តិប្រមាណ ៨៩,៦ពាន់លានដុល្លារ តែនៅជិះរថយន្ត Toyota Priusឆ្នាំ ២០១៩ ដែលមានតម្លៃត្រឹម ២៣ ៧៧០ ដុល្លារដដែល។
- Sergey Brin មានទ្រព្យសម្បត្តិប្រមាណ ៨៥,៨ពាន់លានដុល្លារ តែនៅជិះរថយន្ត Toyota Prius ដូចដៃគូសហការ Larry ដដែល។
- Steve Ballmer មានទ្រព្យសម្បត្តិប្រមាណ ៨៧,៥ពាន់លានដុល្លារ តែនៅជិះរថយន្ត Ford Fusion Hybrid ឆ្នាំ ២០១០ ដែលមានតម្លៃត្រឹម ២៨ ០០០ ដុល្លារដដែល។
- Michael Bloomberg មានទ្រព្យសម្បត្តិប្រមាណ ៩៤,៥ពាន់លានដុល្លារ តែនៅជិះរថយន្ត Chevrolet Suburban ដែលមានតម្លៃត្រឹម ៤០ ០០០ ដុល្លារដដែល។
- Jack Ma មានទ្រព្យសម្បត្តិប្រមាណ ២៣,៥ពាន់លានដុល្លារ តែនៅជិះរថយន្ត Roewe RX5 SUV ឆ្នាំ ២០១៨ ដែលមានតម្លៃត្រឹម ២២ ៣០០ ដុល្លារដដែល។
- Alice Walton មានទ្រព្យសម្បត្តិប្រមាណ ៦១,៤ពាន់លានដុល្លារ តែនៅជិះរថយន្ត Ford F-150 King Ranch ឆ្នាំ ២០០៦ ដែលមានតម្លៃត្រឹម ៩ ០០០ ដុល្លារដដែល៕
ប្រភព: scmp