ដើម្បីបង្កើនមហិច្ឆតារបស់ខ្លួនក្រុមហ៊ុនយក្ស LG បន្ថែមទុន ១,៤ ពាន់លានដុល្លារ នៅប្រទេសវៀតណាម

អន្តរជាតិ

ក្រុមហ៊ុន LG Display Co,.LTD. ទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលរបស់ប្រទេសវៀតណាម ដើម្បីបង្កើនការវិនិយោគរបស់ខ្លួន នៅក្នុងទីក្រុងកំពង់ផែភាគខាងជើង Haiphong ចំនួន ១,៤ ពាន់លានដុល្លារ ដែលធ្វើឲ្យការវិនិយោគសរុបរហូតដល់ ៤,៦៥ ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ថែមលើការវិនិយោគនេះ មានគោលបំណងជំរុញដល់ការផលិតអេក្រង់ OLED របស់ក្រុមហ៊ុន LG នៅឯរោចក្រ Haiphong ឲ្យបានចំនួនពី ១៣ លាន – ១៤ លានគ្រឿងក្នុងមួយខែ ខណៈដែលនៅពេលបច្ចុប្បន្នក្រុមហ៊ុនអាចផលិតបានចន្លោះពី ៩,៦ លាន ទៅ ១០,១ លានគ្រឿងក្នុងមួយខែ។


មិនតែប៉ុណ្ណោះការវិនិយោគរបស់ក្រុមហ៊ុនយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ អាចនឹងបន្ថែមចំនួនការងាររហូតដល់ ១០,០០០ កន្លែង និងបង្កើតប្រាក់ចំណូលនាំចេញចំនួន ៦,៥ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕

ប្រភព: Telecomlead

ប្រែសម្រួល៖ ឧកញ៉ាសាមញ្ញ

Tagged