រថយន្តផ្ទះចល័តមួយគ្រឿងរបស់ក្រុមហ៊ុន Volkner ដែលជាក្រុមហ៊ុនអាល្លឺម៉ង់ទទួលបន្ទុកផលិតរថយន្តប្រភេទនេះ បានដាក់បង្ហាញម៉ូដែលចុងក្រោយដែលមានតម្លៃរហូតដល់ ៧,៧ លានដុល្លារ និងមានឈ្មោះថា Vokner Performance S 2021។

រថយន្តមួយគ្រឿងនេះ បើមើលពីខាងក្រៅ គឺមិនខុសគ្នាពីឡានក្រុងប៉ុន្មានឡើយ តែបើទៅមើលគ្រឿងតុបតែងខាងក្នុងវិញ វីឡាក្នុងឆ្នាំ ២០២១ ល្មមៗមិនដូរឡើយ ព្រោះវាប្រៀបដូចជាសណ្ឋាគារផ្កាយ ៥ ចឹង ដែលមានបន្ទប់ញាំអាហារ និងបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បន្ទប់ទឹក និងបន្ទប់គេងផងដែរ។

កាន់តែទំនើបនោះ គឺរថយន្តម៉ូដែលនេះគឺ បំពាក់ដោយប្រព័ន្ធសម្លេងដែលមានតម្លៃដល់ទៅជិត ៤០ ម៉ឺនដុល្លារ រីឯផ្នែកខាងក្នុងក៏មានកន្លែងរក្សាសីតុណ្ហភាព កន្លែងធ្វើការមានផាសុកភាព ងាយស្រួលដល់អ្នកចូលចិត្តដើរកម្សាន្តផង និងធ្វើការផង។

ក្រឡេកមកមើលកម្លាំងនៃរថយន្តវិញ Volkner Performance S 2021 គឺបំពាក់ដោយម៉ាស៊ីនកម្លាំង ៤៦០hp Volvo ឬ ៤៣០hp Mercedes-Benz ដែលមានតម្លៃ ១,៨ លានដុល្លារ រីឯតួរថយន្តគឺមានប្រវែងជិត ១២ម៉ែត្រ និងទំងន់ ១៨ តោន។
ផ្នែកខាងក្រោមនៃរថយន្តគឺជាយានដ្ឋានតូចល្មមអាចដាក់រថយន្តបាន ១ គ្រឿង និងម៉ូតូ ២ គ្រឿង ហើយប្រសិនបើអ្នកទិញ Volkner Performance S 2021 នោះ ក្នុងតម្លៃ ៧,៧ លានដុល្លារ នោះរថយន្តទំនើប Bugatti Chiron នឹងមានមកស្រាប់ក្នុងយានដ្ឋាននៅខាងក្រោមរថយន្តផ្ទះចល័តមួយនេះ ដោយ Bugatti Chiron តែមួយគ្រឿងគឺថ្លៃជាង ៣ លានដុល្លារទៅហើយ។

ដោយសារប្រើប្រាស់គ្រឿងតុបតែងទំនើបៗ និងបន្ថែមរថយន្តទំនើបតម្លៃជាង ៣ លានដុល្លារនេះផង ទើប Volkner Performance S 2021 ក្លាយជារថយន្តផ្ទះចល័តថ្លៃបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន៕
ប្រភព: luxurylaunches