Copenhagen ត្រូវបានទទួលតំណែងជាទីក្រុង ដែលមានសុខសុវត្ថិភាពបំផុតនៅលើពិភពលោក ដោយផ្នែកតាមការសិក្សាថ្មីមួយ ពីស្ថាប័នតាមដានសេដ្ឋកិច្ច Economist Intelligence Unit ហៅកាត់ (EIU) ។
ជាក់ស្តែង រដ្ឋធានីរបស់ប្រទេសដាណឺម៉ាកមួយនេះ បានវ៉ាដាច់អតីតម្ចាស់តំណែងពីមុនៗ ដូចជាទីក្រុងតូក្យូ សិង្ហបុរី និងអូសាកា សម្រាប់ការបោះឆ្នោតលើទី ៤ នៃកម្មវិធី Safe Cities Index របស់ស្ថាប័ន EIU ខណ:វាក៏ជាលើកដំបូងផងដែរ ដែលទីក្រុង Copenhagen យកឈ្នះទីក្រុងមុនៗ ផ្នែក សុវត្ថិភាពបរិស្ថាន។
យ៉ាងណា នៅក្នុងការផ្តល់ចំណាត់ថ្នាក់នេះ គឺត្រូវពឹងផ្នែកទៅលើចំណុចធំទាំង ៥ ដូចជាសន្តិសុខនៅតាមទីជនបទ , ឌីជីថល , សុខភាព, ហេដ្ឋារចនាសម្ព័ន្ធ , និងបរិស្ថាន ស្របពេលទីក្រុង Copenhagen ឈរនៅចំណាត់ថ្នាក់លើគេ ដែលទទួលបានពិន្ទុសរុប ៨២,៤ ។
ទន្ទឹមនឹងនេះ ទីក្រុងដែលទទួលបានចំណាត់ថ្នាក់លេខ ២ គឺទីក្រុងតូរីនតូរបស់ប្រទេសកាណាដា ដោយមានពិន្ទុសរុប ៨២.២ ពិន្ទុ។
តទៅនេះគឺជាចំណាត់ថ្នាក់ទីក្រុង ដែលមានសុវត្ថិភាពបំផុតទាំង ១០ នៅលើពិភពលោក នៅក្នុងឆ្នាំ ២០២១ នេះ ៖
១ Copenhagen

- ២ Toronto

- ៣ Singapore

- ៤ Sydney

- ៥ Tokyo
- ៦ Amsterdam

- ៧ Wellington

- ៨ Hong Kong

- ៩ Melbourne

- ១០ Stockholm

ប្រភព: CNBC