ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានជួបជាមួយនាយកប្រតិបតិ្តក្រុមហ៊ុន Toyota ជុំវិញការពិភាក្សាទៅលើការផលិតរថយន្ត Apple Car នៅឆ្នាំ ២០២៤ ខាងមុខ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមគេហទំព័រ Digi Times កន្លងមក បានឲ្យដឹងថា អ្នកតំណាងរបស់ក្រុមហ៊ុន Apple បានជួបជាមួយ SK Gruop របស់កូរ៉េខាងត្បូង និងក្រុមហ៊ុន LG Electronics កាលពីខែមុន ជុំវិញការអភិវឌ្ឍន៍ទៅលើប្រភេទរថយន្តអគ្គីសនីជាលើដំបូងរបស់ខ្លួន ហើយឥឡូវនេះ ក្រុមហ៊ុនផលិតទូរស័ព្ទ Iphone ក៏កំពុងបន្តចរចារជាមួយក្រុម Toyota ផងដែរ ។
ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានធ្វើការលើគម្រោងក្នុងការផលិតរថយន្តរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៤ មក ក្រោមគម្រោងមួយដែលមានឈ្មោះថា Titan ។
ប៉ុន្តែដោយសារទើបប្រឡូកចូលនៅក្នុងឧស្សាហកម្មរថយន្ត ទើប Apple ត្រូវការពេលសិក្សាយូរ និងត្រូវពឹងផ្នែកខ្លាំងទៅលើដៃគូផលិត ដើម្បីអាចបង្កើតចេញជាយានយន្ត ជាងគ្រប់គ្រងការផលិតដោយខ្លួនឯងផ្ទាល់។
សេចក្តីរបាយការណ៍ដដែលបានលើកឡើងថា Apple ក៏កំពុងពិភាក្សាអំពីផែនការស្រដៀងគ្នានេះជាមួយក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតរួមទាំងក្រុមហ៊ុន Hyundai ផងដែរ។
ទន្ទឹមនឹងនោះ រថយន្តអេឡិចត្រូនិកដំបូងបង្អស់របស់ Apple ត្រូវបានគេរាយការណ៍ថា រថយន្តអគ្គិសនីនេះនឹងត្រូវតំឡើងដោយក្រុមហ៊ុន Hyundai៕
ប្រភព: Businessinsider
ប្រែសម្រួល៖ ឧកញ៉ាសាមញ្ញ