ថៃនឹងបន្តអនុម័តគម្រោងធានាតម្លៃដំណាំកសិកម្ម ជូនដល់កសិកររបស់ខ្លួនដែលប្រឈមនឹងបញ្ហាផ្សេងៗ

អន្តរជាតិ

ក្រសួងពាណិជ្ជកម្មរបស់ថៃ បានដាក់ផែនការបន្តគម្រោងធានាដល់តម្លៃ ដំណាំកសិកម្មផ្សេងៗ សម្រាប់ឆ្នាំទី ៣ បន្ទាប់ពីរដ្ឋបាលស្រូវអង្ករជាតិ និងគណៈកម្មាធិការគោលនយោបាយ ថ្មីៗនេះបានអនុម័តដាក់ឲ្យដំណើរការគម្រោងមួយនេះ សម្រាប់ ២០២០-២១ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Jurin Laksanawisit  បាននិយាយកាលពីថ្ងៃអាទិត្យថា ៖ “រដ្ឋាភិបាលគ្រោងធានាតម្លៃដើម្បីជួយដល់ប្រជាកសិករប្រឈមនឹងបញ្ហា ដែលបណ្តាលមកពីការធ្លាក់ចុះតម្លៃដំណាំកសិកម្ម ដោយសារកក្តាផ្សេងៗ ដូច្នេះពួកគាត់នៅតែអាចលក់ផលិតផលរបស់ខ្លួនចេញបាន ដោយនៅក្នុងតម្លៃដែលត្រូវបានធានា ” ។

Government to continue price guarantee scheme for some crops

លោកបន្តថា ៖” តែទោះជាយ៉ាងណាក៏ដោយ មិនមែនសម្រាប់ដំណាំទាំងអស់ ត្រូវបានធានាចំពោះតម្លៃនោះទេ តួយ៉ាងដូចជាដូចប្រេង ដែលឥឡូវលក់បានតម្លៃ ៧ បាត ក្នុងមួយគីឡូ បើធៀបនឹងតម្លៃពីប៉ុន្មានឆ្នាំមុន លក់បានត្រឹមតែ ២ បាត ក្នុងមួយគីឡូប៉ុណ្ណោះ ។ រីឯតម្លៃពោត ក៏បានឡើងថ្លៃដល់ ១០ បាត ក្នុងមួយគីឡូផងដែរ ខណ:តម្លៃដែលធ្លាប់បានធានាគឺត្រឹមតែ ៨,៥០ បាតប៉ុណ្ណោះ ” ។

លោក Jurin បន្ថែមថា ជ័រកៅស៊ូប្រហែលជាត្រូវការ ‘គម្រោងការណ៍ធានាតម្លៃ’ ច្រើនជាងគេ ព្រោះបច្ចុប្បន្នតម្លៃបានធ្លាក់មកត្រឹម ៤៩ បាត ក្នុងមួយគីឡូក្រាម ខណ:តម្លៃដែលត្រូវបានធានាកាលពីឆ្នាំមុន គឺ ៥៧ បាត ។ លោកសង្កត់ធ្ងន់ថា ការធ្លាក់តម្លៃខ្លាំងបែបនេះ គឺដោយសារតែរោងចក្រដែលទទួលទិញជ័រកៅស៊ូ ទាំងក្នុងស្រុក និងក្រៅស្រុក កំពុងតែទទួលរងផលប៉ះពាល់ខ្លាំង ដោយសារជំងឺកូវីដ ១៩ ។

ការនាំចេញសរុបរបស់ប្រទេសថៃ ក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០២១ នេះ មានចំនួន ៧,៤ ទ្រីលានបាត កើនឡើងប្រមាណ ១៦,២ ភាគរយពីឆ្នាំទៅ និងមានចំនួនច្រើនជាង ៤ ដង ពីអ្វីដែលក្រសួងធ្លាប់បានប៉ាន់ស្មានពីមុនថា ការនាំចេញនឹងកើនឡើងត្រឹមតែ ៤ ភាគរយប៉ុណ្ណោះ ។ 

លោក Jurin ក៏បានបញ្ជាក់ផងដែរថា គម្រោងធានាតម្លៃនេះ នឹងមិនអនុវត្តិទៅលើផ្លែឈើ និងប្រភេទដំណាំឧស្សាហកម្មនោះទេ  ប៉ុន្តែយ៉ាងណាក៏ដោយ ក្រសួងនឹងប្រើវិធានពិសេស ប្រសិនបើរកឃើញថាកសិករប្រឈមនឹងបញ្ហាទាក់ទងជាមួយនឹងតម្លៃ ៕

ប្រភព: Nationthailand