ទប់ទល់ជាមួយបំណុលមិនបាន ទីបំផុតក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines ដាក់សំណើប្រកាសក្ស័យធនហើយ

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន Philippine  Airlines បាននិយាយថា ខ្លួនកំពុងដាក់សំណើប្រកាសក្ស័យធន នៅសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយបំណុលចំនួន ២ ពាន់លានដុល្លារ ខណៈពេលដែលខ្លួនកំពុងព្យាយាមសង្គ្រោះអាជីវកម្ម កំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ។

ក្រុមហ៊ុនអាកាសចរណ៍របស់ហ្វីលីពីនមួយនេះ បាននិយាយថា ការដាក់ឯកសារស្នើសុំនេះ នឹងអនុញ្ញាតឱ្យមានការរៀបចំឡើងវិញនូវកិច្ចសន្យា និងអាចកាត់បន្ថយបំណុលយ៉ាងតិច ២ ពាន់លានដុល្លារ ខណៈទទួលបានដើមទុនថ្មីចំនួន ៦៥៥ លានដុល្លារវិញផងដែរ នៅពេលការដាក់ប្រកាសក្ស័យធននោះ អាចដំណើរការទៅបាន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះ ក្រុមហ៊ុនខាងលើ ក៏នឹងកាត់បន្ថយបុគ្គលិករបស់ខ្លួនប្រមាណ ២៥% ហើយធ្វើការចរចាឡើងវិញនូវកិច្ចសន្យាមួយចំនួន ដើម្បីកាត់បន្ថយការចំណាយលើថ្លៃជួលផងដែរ ។

យ៉ាងណា អនុប្រធានជាន់ខ្ពស់ និងជាប្រធានហិរញ្ញវត្ថុ លោក Nilo Thaddeus Rodriguez បាននិយាយនៅក្នុងសារជាវីដេអូមួយថា ៖ ”  ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន នឹងនៅតែដំណើរការជាធម្មតា នៅក្រោយពេលបញ្ចប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញ រួមទាំងប្រតិបត្តិការអង្គភាពរបស់ក្រុមហ៊ុនផងដែរ ” ។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលស្រេចបានជាមួយអ្នកផ្គត់ផ្គង់ អ្នកផ្តល់ប្រាក់កម្ចី និងអ្នកផ្តល់កម្ចី លោក Rodiguez បាននិយាយទៀតថាអាកាសចរណ៍របស់ហ្វីលីពិន នឹងធានា ៥០៥ លានដុល្លារ ដើម្បីអនុវត្តផែនការស្តារឡើងវិញ។ ទឹកប្រាក់នេះផងដែរ នឹងត្រូវបម្លែងទៅជាភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ និងជាបំណុលរយ:ពេលវែង ។​

សូមបញ្ជាក់ថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសរបស់ក្រុមហ៊ុន Philippine  Airlines​ បានធ្លាក់ចុះ ៧៥% ពោលគឺពីអ្នកដំណើរប្រហែល ៣០ លាននាក់ក្នុងឆ្នាំ ២០១៩ មកសល់ត្រឹមតែ ៧ លាននាក់កាលពីឆ្នាំមុន ដោយសារតែការរឹតត្បិត ក្រោយរីករាយដាលជំងឺកូវីដ​១៩ ៕

ប្រភព: Bangkok Post