វៀតណាម ចាត់ចូលក្នុងចំណោមប្រទេស ដែលមានប្រជាជនស្ថិតនៅកម្រិតជីវភាពធូរធារ កើនឡើងច្រើនបំផុតលើលោក

អន្តរជាតិ

ដោយមានប្រជាជនចំនួន ២៣,២ លាននាក់ បានចូលរួមធ្វើប្រជាសាស្ត្រនៅឆ្នាំ ២០៣០ ប្រទេសវៀតណាម ទទួលបានចំណាត់ថ្នាក់ទី ៧ ក្នុងចំណោមប្រទេសចំនួន ៩ ដែលមានប្រជាជនជីវភាពធូរធារ កើនឡើងយ៉ាងឆាប់រហ័សបំផុត នៅក្នុងមួយទសវត្សរ៍ខាងមុខ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង របាយការណ៍មួយ ដែលបានចេញផ្សាយដោយអង្គការក្រៅរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងស្ថាប័នស្រង់ទិន្នន័យ World Data Lab បានព្យាករណ៍ថាប្រទេសឥណ្ឌូនេស៊ី នឹងមានប្រជាជនកម្រិតជីវភាពធូរធារ កើនឡើងលឿនបំផុតនៅលើពិភពលោក ដែលមានចំនួន ៧៥,៨ លាននាក់ បន្ទាប់មកគឺប្រទេសប៉ាគីស្ថាន (៥៩,៥ លាននាក់) និងបង់ក្លាដែស (៥២,៤ លាននាក់) ។

បញ្ជាក់ផងដែរថាប្រជាជនដែលត្រូវបានចាត់ក្នុងចំណាត់ថ្នាក់មានកម្រិតជីវភាពធូរធារនេះ គឺត្រូវបានកំណត់ថាជាគ្រួសារដែលមានការចំណាយសម្រាប់មនុស្សម្នាក់ ចន្លោះពី ១១ ទៅ ១១០ ដុល្លារក្នុងមួយថ្ងៃ ។

ដោយឡែក ចំពោះប្រទេសផ្សេងទៀត ដែលនាំមុខវៀតណាម គឺហ្វីលីពីន អេហ្ស៊ីប និងសហរដ្ឋអាមេរិក ដោយប្រទេសទាំងនោះជាប់នៅចំណាត់ថ្នាក់ទី ៤ ទី ៥ និងទី ៦ ។

ដោយមានប្រជាជនកម្រិតជីវភាពធូរធារ សរុបចំនួន ៥៦ លាននាក់នៅត្រឹមឆ្នាំ ២០៣០ ។ ប្រទេសវៀតណាម ត្រូវបានគេកំណត់ថានឹងលោតឡើងចំនួន ៨ លេខ ពីចំណាត់បច្ចុប្បន្ន ២៦ ដល់ ១៨ នៅក្នុងតារាងចំណាត់ថ្នាក់ពិភពលោក នៃប្រទេសទាំង ៣០ ដែលមានប្រជាជនកម្រិតជីវភាពធូរធារធំជាងគេ ៕

ប្រភព: VN Express