មហាសេដ្ឋីលំដាប់ថ្នាក់ទី ៤ មានបំផុតលើលោក Bill Gates បច្ចុប្បន្នគឺមានទ្រព្យសម្បត្តិប្រមាណ ១៣២,៦ ពាន់លានដុល្លារ តែជាមួយទំហំប្រាក់ដ៏ច្រើនសឹងតែមួយជីវិតចាយមិនអស់នេះ ស្ថាបនិកក្រុមហ៊ុន Microsoft មិនដែលចំណាយលើរឿង ២ យ៉ាងនេះដាច់ខាត។

វត្ថុ ២ យ៉ាងដែល Bill Gates មិនដែលខ្ជះខ្ជាយលុយទៅលើនោះគឺ ទី ១ គ្រឿងអលង្ការ។ បើសិនជាអ្នកឧស្សាហ៍សង្កេត និងតាមដានពីសកម្មភាពរបស់មហាសេដ្ឋីរូបនេះ នោះអ្នកនឹងចាប់អារម្មណ៍ថា រាល់ពេលឡើងកម្មវិធីនានា Bill Gates មិនដែលមានពាក់គ្រឿងអលង្ការស្អេកស្កះឡើយ ពោលតែនាឡិកាមួយគ្រឿងតម្លៃក្រោម ៧០ ដុល្លារប៉ុណ្ណោះ។

រឿងមួយទៀត ដែល Bill Gates មិនដែលខ្វាយខ្វល់នោះគឺ សម្លៀកបំពាក់។ មិនសូវខុសគ្នាពី បិតាបច្ចេកវិទ្យា Steve Jobs និង Mark Zuckerberg សហស្ថាបនិក Bill & Melinda Gates Foundation កម្រគិតគូរការស្លៀកពាក់ជាធំណាស់ ពោលលោកច្រើនតែពាក់អាវចាក់ ពីលើអាវធម្មតាតែប៉ុណ្ណោះ។

ថ្វីបើមិនចូលចិត្តចំណាយលើវត្ថុអស់ទាំងនេះសម្រាប់ខ្លួនឯងមែន តែសម្រាប់អតីតភរិយា Melinda បុរសរូបនេះមិនដែលស្ដាយរឿងជះលុយឡើយ ដោយជានិច្ចកាលលោកតែងនិយាយថា សុខចិត្តទិញរបស់ល្អៗឲ្យប្រពន្ធ។

បញ្ជាក់ដែរថា Bill Gates និង Melinda បានប្រកាសចែកផ្លូវគ្នាកាលពីខែឧសភាកន្លងទៅ បន្ទាប់ពីអ្នកទាំង ២ យល់ថាមិនអាចដើររួមផ្លូវជាមួយគ្នាទៀតបាន តែយ៉ាងណាអ្នកទាំង ២ នៅបន្តរក្សាទំនាក់ទំនងល្អដូចដើម ដោយតែងធ្វើកម្មវិធីសប្បុរសធម៌ជាមួយគ្នាជាញឹកញាប់ផងដែរ៕
ប្រភព: luxurylaunches